ព័ត៌មានអន្តរជាតិ
កងកម្លាំងអង់គ្លេស ដកចេញពីអាហ្វហ្គានីស្ថាន
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស លោក Boris Johnson នាពេលថ្មីៗនេះ បានធ្វើការប្រកាសពីការបញ្ចប់វត្តមាន យោធារបស់អង់គ្លេស នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នេះបើ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ប្រទេសអង់គ្លេស បានកងកម្លាំងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានដោយស្ងាត់ៗ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ជាមួយនឹងការទម្លាក់ទង់ដែលធ្វើឡើងក្រោយការបិទទ្វារ សម្រាប់សន្តិសុខប្រតិបត្តិការ។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក...