ព័ត៌មានអន្តរជាតិ

កងកម្លាំងអង់គ្លេស ដកចេញពីអាហ្វហ្គានីស្ថាន


បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស លោក Boris Johnson នាពេលថ្មីៗនេះ បានធ្វើការប្រកាសពីការបញ្ចប់វត្តមាន យោធារបស់អង់គ្លេស នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នេះបើ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។


ប្រទេសអង់គ្លេស បានកងកម្លាំងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានដោយស្ងាត់ៗ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ជាមួយនឹងការទម្លាក់ទង់ដែលធ្វើឡើងក្រោយការបិទទ្វារ សម្រាប់សន្តិសុខប្រតិបត្តិការ។


នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក Boris Johnson បានធ្វើសេចក្តីប្រកាសដល់រដ្ឋសភាថា កងទ័ពអង់គ្លេសទាំងអស់ ដែលចាត់តាំងពីបំពេញបេសកកម្មណាតូ កំពុងតែវិលត្រឡប់ងមកប្រទេសវិញ ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានមានប្រសាសន៍ថា “ខ្ញុំអាចប្រាប់រដ្ឋសភាថា បុគ្គលិកភាគច្រើនរបស់យើង បានចាកចេញរួចរាល់ហើយ”។


លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានបន្តទៀតយ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា គ្មានអ្នកណាម្នាក់នឹងធ្វើការសន្និដ្ឋានខុសថា ការដកកងកម្លាំងរបស់យើង មានន័យថាជាការបញ្ចប់ការប្តេជ្ញារបស់យើង ចំពោះប្រទេសអាហ្វហ្គានីស្ថានឡើយ”។


គួរបញ្ជាក់ថា កងកម្លាំងទ័ពអង់គ្លេសមានចំនួនជាង១៥០.០០០នាក់ បានចូលរួមបម្រើការនៅក្នុងជម្លោះនៅអាហ្វហ្គានីស្ថាន៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top