ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់កងទ័ពត្រូវសហការគ្នា ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២មិថុនា សម្ដេចតេជោបានលើកទឹកចិត្តខ្ពស់ដល់ការចូលរួម ចំណែករបស់លោក លោកស្រី ជាសប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិនានា រួមចំណែកដោះស្រាយរាល់ការលំបាកខ្វះខាតរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឲ្យបាននូវសុខុមាលភាព...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានប្រារព្ធពិធីខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ«ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងទីបញ្ជាការកងពលតូចលេខ៧០។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសថា ទិវាអន្តរជាតិនារី ៨...
ភ្នំពេញ៖ កងពលតូចលេខ៧០ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមរៀបចំស្តង់ពិព័រណ៍ ដាក់បង្ហាញនូវរូបថត ឧបករណ៍សង្គ្រោះរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ឧបករណ៍ពន្លត់អគ្គិភ័យ ក្នុងពិធីពិព័រណ៍ អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២២។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ កងពលតូចលេខ៧០ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្វពិធីខួបអនុស្សាវរីយ៍ លើកទី២៨ ដែលជាថ្ងៃកំណើតកងពល (១៥ តុលា ១៩៩៤-១៥ តុលា ២០២២) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅទីបញ្ជាការកងពល ។ លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ ក្នុងឱកាសនោះថា ចាប់តាំងពីថ្ងៃបង្កេីតកងពល រហូតមកដល់ថ្ងៃនេះគឺមានរយះពេល ២៨ឆ្នាំ កងពលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ ដោយបានកសាងអគារស្នាក់នៅ អគារមន្ទីរពេទ្យ អគារចំណតរថយន្ត អគារអាហារដ្ឋាន អគារហាត់ប្រាណ មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ទំនប់បង្ហៀរទឹក ការជួយសង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់គ្រោះមហន្តរាយ ការជួយព្យាបាល និងសម្រាលលំហែមាតុភាព ដល់ប្រជាជនដោយមិនគិតថ្លៃផងដែរ។ លោកមេបញ្ជាការ កងពលបានបន្ថែមទៀតថា កងពលបានប្តេជ្ញា ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងគាំទ្រយ៉ាងមុឺងម៉ាត់ ចំពោះគោលជំហររបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំ និងប្រឆាំងដាច់ខាតមិនអោយមានការធ្វើបដិវត្តពណ៍ ផ្តួលរំលំរាជរដ្ឋាភិបាលនោះឡើយ។ ជាពិសេសសម្រាប់ទិសដៅឆ្នាំ២០២៣ កងពលមានផែនការបន្ថែមលេីការហ្វឹកហ្វឺន ដេីម្បីបង្កេីនសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។ កងពលបានត្រៀមខ្លួនជាស្រេចអនុវត្តដាច់ខាត នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានទ័ពជេីងគោក។ ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសំណូមពរដល់យោធិនទាំងអស់ ត្រូវរក្សាអនាម័យ អនុវត្តវិធានការ ៣កុំ ៣ការពារ ដេីម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលជំងីកូវីដ-១៩ ដែលអាចនឹងកេីតឡេីងជាថ្មី ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និងបានថ្លែងអំណរគុណ កោតសរសើរដល់យោធិនគ្រប់រូប និងជូនពរអោយបំពេញការងារ ទទួលបានលទ្ធផលល្អជោគជ័យគ្រប់ភារកិច្ច ដែលកងពលបានប្រគល់ជូន។ សូមបញ្ជាក់ថា កងពលតូចលេខ៧០ គឺបង្កើតឡើងនៅថ្ងៃទី១៥ តុលា ឆ្នាំ ១៩៩៤ ដែលដំបូងឡើយ គឺមានឈ្មោះថា វរសេនាតូចលេខ៧១ បន្ទាប់មកបានប្រែក្លាយទៅជាវរសេនាធំលេខ៧០ មកដល់បច្ចុប្បន្នទើបក្លាយជា កងពលតូចលេខ៧០៕
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍លោក វរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធានៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញបេសកកម្ម ការទូតយោធារយ:ពេល២ឆ្នាំនៅកម្ពុជា។ លោកវរសេនីយ៍ឯក ជុង ណាក់សាម បានរំលេចពីទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះលើវិស័យការពារជាតិ ប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា, បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ច រវាងគណៈប្រតិភូប្រទេសទាំងពីរ រួមនឹងកិច្ចសហការជាច្រើនទៀត ដែលកំពុងបន្តដល់បច្ចុប្បន្ន។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញបេសកកម្មការទូត របស់លោកវរសេនីយ៍ឯក ជុង ណាក់សាម ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្ថែមទៀតថា ថ្វីបើចំណងការរទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានរយៈពេលខ្លី ប៉ុន្តែកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាដើម។ ជាពិសេសលើកិច្ចសហប្រតិបត្តិការវិស័យយោធា និងមានការជួយឧបត្ថម្ភរបស់កូរ៉េ លើផ្នែកសន្តិសុខជាតិ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្តល់រថយន្ត គ្រឿងចក្រ ដែលបម្រើឱ្យការងារវិស្វកម្ម, អូប័រ, ឆ័ត្រយោង រួមនឹងសម្ភារៈការិយាល័យជាច្រើនទៀត។ ក្នុងនោះដែរ លោកមេបញ្ជាការកងពល ក៏បានស្វាគមន៍ ចំពោះអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋកូរ៉េ ហើយតាមរយៈអនុព័ន្ធយោធាថ្មីនេះ កងទ័ពប្រទេសទាំងពីរ នឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ពិសេសការជួយបង្កើនសមត្ថភាព ដល់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែរីកចម្រើន៕
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជេីញជួបពិភាក្សាការងារលម្អិត ពាក់ព័ន្ធផែនការហ្វឹកហ្វឺនជាមួយ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំ ប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន (Light Reaction Regiment SOCOMAFP) នៅទីបញ្ជាការកងពលតូចលេខ៧០។ ជំនួបពិភាក្សាការងារ ប្រកបដោយភាពស្និតស្នាលនេះ ដេីម្បីសិក្សាអំពីទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការហ្វឹកហ្វឺនជំនាញ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូន លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង អំពីសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០ សម្រេចបានផងដែរ។ ជាពិសេសដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នានិងគ្នា៕
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន (Light Reaction Regiment SOCOMAFP) នៅទីបញ្ជាការកងពលតូចលេខ៧០។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជេីញរបស់ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង ដែលបានមកបំពេញទស្សនកិច្ច នៅកងពលតូចលេខ៧០។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីក ប្រតិបត្តិការដែលមានស្រាប់ ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។ ជាការឆ្លេីយតប លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង បានថ្លែងអំណរគុណ ចំពោះលោកមេបញ្ជាការ កងពលដែលបានទទួលលោក និងសហការី យ៉ាកក់ក្តៅព្រមទាំងបានលើកបង្ហាញ ពីចំណងទាក់ទងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំទ្វេដង៕
ភ្នំពេញ៖ សិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានឆមាសទី១ និងលេីកកទិសដៅអនុវត្តន៍ ភារកិច្ចបន្តឆមាសទី២ ឆ្នាំ២០២២ និងប្រគល់ប័ណ្ណសរសេីរ លិខិតសរសេីរ ប្រកាសសេចក្តីសម្រេច បង្កេីតក្រុមការងារយេនឌ័រ និងបំពាក់ឋានន្តរសក្តិ របស់កងពលតូចលេខ៧០ ធ្វេីឡេីងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងពល។ ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចលេខ៧០ បានរៀបចំធ្វើពិធីនាំយកទៀនវស្សា និងទ័យវត្ថុ វេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ពិធីវេទានព្រះវស្សាចំនួន ០៤វត្ត ។ គួរអោយដឹងផងដែរថា ទៀនវស្សា និងទ័យវត្ថុ ដែលត្រូវប្រគេន ព្រះសង្ឃ ចំនួន ៤វត្តរួមមាន៖ – វត្តជន្លង់ម្លូ ខណ្ឌកំបូល រាជធានីភ្នំពេញ – វត្តស្វាយផ្អែម ខណ្ឌកំបូល រាជធានីភ្នំពេញ -វត្តជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងវត្តអង្គតាគៀត ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ការពិតណាស់ សាសនាព្រះពុទ្ធ គឺជាសាសនារដ្ឋ ដែលប្រជាពលរដ្ឋខ្មែរ ភាគច្រើនបានប្រកាន់ខ្ជាប់ ស្របពេលនៃពិធីបុណ្យចូលព្រះវស្សា បានឈានមកដល់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ រួមទាំងមេបញ្ជាការរងកងពល នាយទាហាន នាយទាហានរង និងពលទាហាន បាននាំយកទៀនវស្សា និងទ័យវត្ថុ វេរប្រគេន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា។ សូមរំលឹកដែរថា ក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា បានចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុច មានរយៈពេល៣ខែ ដែលពុទ្ធបរិស័ទ ចំណុះជើងវត្ត ក៏ដូចពុទ្ធបរិស័ទជិតឆ្ងាយ បំពេញកិច្ចជួយឧបត្ថម្ភគាំទ្រ ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស អាស្រយ័ដោយ រដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យភិក្ខុសង្ឃមានការលំបាក ក្នុងការនិមន្តបិណ្ឌបាត្រ ក៏ដូចជាការរួមចំណែក លើកកំពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋឲ្យថ្កុំថ្កើនរុងរឿង តរៀងទៅ៕
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោកមេបញ្ជាការកងពលតូចលេខ៧០ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានអញ្ជេីញជាគណៈធិបតី ក្នុងកម្មពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន (AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីង នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវការកោតសរសេីរ ចំពោះលទ្ធផលរបស់សិក្ខាកាមវគ្គបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីងដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ចាប់តាំងពីថ្ងៃបេីកវគ្គ រហូតដល់បញ្ចប់វគ្គ ដោយទទួលបានលទ្ធផលជោគជ័យ ក្នុងការសិក្សា និងសុវត្តិភាព។ លោកមេបញ្ជាការកងពល បានមានប្រសាសន៍បន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដេីម្បីឆ្លេីយតបទៅនឹងការអនុវត្តផែនការ កែទម្រង់របស់ខ្លួន។ ក្នុងន័យនេះ ការងារហ្វឹកហ្វឺនគឺជាកិច្ចការអធិភាព ដែលត្រូវដំណេីរការដូចភ្លៀងរលឹម ដេីម្បីចូលរួមចំណែក អនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តការពារជាតិរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ត្រូវផ្តួចផ្តេីមការពាររបបរាជានិយម ការពាររាជបល័ង្គ ការពារព្រះមហាក្សត្រ ហេីយរាល់ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលេីកលែងបាន ហេីយត្រូវបន្តគាំទ្រ ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕