ព័ត៌មានអន្តរជាតិ
កប៉ាល់របស់កងកម្លាំងអាមេរិក ដែលដឹកបំណែកយន្តហោះ Osprey មកដល់មូលដ្ឋានភាគខាងលិច ប្រទេសជប៉ុនហើយ
តូក្យូ៖ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា កប៉ាល់ដែលជាកម្មសិទ្ធិរបស់យោធាអាមេរិក បានមកដល់កាលពីថ្ងៃសៅរ៍នៅឯស្ថានីយ៍អាកាស Marine Corps Air Iwakuni ដោយដឹកបំណែកពីយន្តហោះដឹកជញ្ជូន Osprey របស់ប្រទេសនេះ ដែលបានធ្លាក់ចេញពីកោះភាគនិរតីនៃប្រទេសជប៉ុន កាលពីចុងខែវិច្ឆិកា។ រដ្ឋាភិបាលទីក្រុង Iwakuni ក្នុងខេត្ត Yamaguchi បានបង្ហាញពីការមកដល់នេះ ដោយដកស្រង់សម្តីការិយាល័យក្នុងតំបន់នៃក្រសួងការពារជាតិជប៉ុន។ យោធាសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងស៊ើបអង្កេតឱ្យបានពេញលេញនូវអ្វី ដែលត្រូវបានជួយសង្គ្រោះពីយន្តហោះដែលបានធ្លាក់ក្នុងដែនទឹកក្បែរកោះ...