ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ វិច្ឆិកា លោកស្រី សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានជឿជាក់ថា នាពេលអនាគត កម្ពុជានឹងទទួលបានសមិទ្ធផលធំៗជាច្រើនទៀត បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងឱកាសនោះ លោកស្រី...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានា សម្រាប់ដំណើរការបើកស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងភ្នំពេញ ដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋលេខាធិការ ទទួលជួបលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះបានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិនលាតសន្ធឹង មកលើភាគខាងជើង និងភាគឦសាន កម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូង នឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ក្រសួងបញ្ជាក់ថា...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ចំនួន ៤១,៧% នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ ដោយមានការចូលរួម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា, ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ក្នុងឱកាសបើកកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ (CCCS23) នាថ្ងៃ៣ វិច្ឆិកា នៅខេត្តសៀមរាប លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាមិនបានចូលរួមបង្កឲ្យមានការប្រែប្រួលអាកាសធាតុក្តី តែកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានកំពុងដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុនេះ...
ភ្នំពេញ ៖ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧,៨៨២,៤៣៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប ៦០២,៥៧០នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន២,៩២៧,០៣៨ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយដៃគូពាក់ព័ន្ធកំពុងចាប់ផ្ដើមជំរុញការអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាបេស្តុសនៅក្នុងផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដើម្បីបង្កើនការផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅប្រទេសកម្ពុជា។ ជាក់ស្ដែងនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអាហ្វីដា (APHEDA) ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាបេស្តុសក្នុងផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ២០២៣-២០២៧ នៅសណ្ឋាគារសុខាភ្នំពេញ ។ លោកវេជ្ជបណ្ឌិត...
ភ្នំពេញ៖ ថ្លែងចំពោះប្រធានគណបក្សនយោបាយចំនួន២៧ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា កម្ពុជាសព្វថ្ងៃនេះ នៅមានសេសសល់ល្អិតល្អោចនៃបដិវត្តពណ៌ ដូច្នេះទោះបីស្ថិតក្នុងតម្លៃ ណាក៏ដោយ គឺមិនត្រូវអត់ឱនឲ្យក្រុមប្រឆាំងជ្រុលនិយមដែលមានបំណងចង់បំផ្លាញសន្តិភាពជាដាច់ខាត។ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ២៧ផ្សេងទៀត នៅព្រឹកថ្ងៃ២៥ តុលានេះ សម្តេចតេជោបានរំលឹកពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗនេះមានសង្គ្រាមកើតឡើងជារៀងរាល់ម៉ោងនៅតំបន់ហ្គាសារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលករណីនេះជាពេលវេលាគ្រប់គ្នានឹកឃើញអំពីសន្តិភាព ខណៈកម្ពុជាកំពុងមាន...
ភ្នំពេញ៖ លោក គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចលើកដំបូង របស់លោកមកកាន់កម្ពុជា កាលពីជាង២៥ឆ្នាំមុន។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ភាគីជប៉ុន ថា កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុងនោះ កម្ពុជាគាំទ្រគោលនយោបាយ ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដោយឈរលើគោលដៅ សំខាន់៣។ ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុង ឱកាសសម្តេចតេជោ ហ៊ុន...