ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ កម្ពុជា មានព្រះរាជឱង្ការថា ក្នុងកាលៈទេសៈ នៃការប្រែប្រួល ស្ថានការណ៍ ពិភពលោក ដែលកំពុងកើតមាន ព្រះអង្គមានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំនិង បន្តអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ខណៈការថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្នុងកាលៈទេសៈ នៃការប្រឈមបញ្ហាធំៗ នៅក្នុងពិភពលោក គឺយុទ្ធសាស្ត្រទំនាក់ទំនងកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ ជាងពេលណាៗទាំងអស់។ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ប៉ុន្តែតាមពិតចំណងទាក់ទងជាប្រពៃណីនេះ បានកើតមានតាំងពីរាប់សតវត្សរ៍មុនមកម្ល៉េះ។...
មិត្តភាពកម្ពុជា-ចិន ដែលមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំបានវិវឌ្ឍរីកចម្រើននិងស៊ីជម្រៅជាបន្តបន្ទាប់ទោះសម័យកាលមានការផ្លាស់ប្តូរបែបណាឬនិម្មាបនកម្មពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី ។ របត់ដ៏ធំបំផុត នៃទំនាក់ទំនងរវាងកម្ពុជា និងចិន គឺការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរនិងពង្រឹងនិងពង្រីក ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរស្របតាមគោលការណ៍សមភាព មិត្តភាព គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ រយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនបានរួមសុខរួមទុក្ខនិងជួយយកអាសាគ្នាទៅវិញទៅមក ដែលធ្វើឱ្យចំណងមិត្តភាពស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ...
«អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម» ជាទឡ្ហីករណ៍ដែលបានគូសរំលេចពីទំនាក់ទំនងការទូតជាប្រពៃណីរវាងកម្ពុជានិងចិន ដែលមានតាំងពីសតវត្សរ៍ទី៣តាមរយៈអត្ថបទសំណេររបស់លោក កាំង ថៃ និងលោក ជូ យីង ហើយត្រូវបានប្រវត្តិវិទូនានានៅទូទាំងពិភពលោកសុទ្ធតែបានយល់ស្របគ្នា។ លើសពីនេះប្រវត្តិវិទូក្នុងលោកក៏បានឯកភាពពីកំណត់ហេតុនាសតវត្សរ៍ទី១៣របស់លោក ជីវ តាក្វាន់ ស្តីពីប្រពៃណីទំនៀមទម្លាប់អ្នកស្រុកចេនឡាដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ កម្ពុជានិងចិន។ ស្នាដៃនៃកំណត់ហេតុនេះត្រូវបានបកប្រែពីភាសាចិន ទៅជាភាសានានាជាច្រើនដើម្បីចូលរួមចែករំលែកកាន់តែទូលំទូលាយ ពីពុទ្ធិមហាសាលនៃគំរូភាពទំនាក់ទំនងមិត្តភាពកម្ពុជានិងចិន។ «ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំដុះ» ជាភាសិតដែលមានតម្លៃសច្ចធម៌សម្រាប់យល់ដឹងកាន់តែច្បាស់ ពីទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា ក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងដាក់ចេញនូវសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨។ ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកា ស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោជឿជាក់ថា...
ភ្នំពេញ ៖ ដើម្បី អបអរសាទរ ខួបគម្រប់ ១០ឆ្នាំ នៃការលើកឡើងនូវ គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ និង ខួបគម្រប់ ៦៥ឆ្នាំ នៃ ការ បង្កើត ចំណងការទូត កម្ពុជា-ចិន ក្រសួង វប្បធម៌និងវិចិត្រ សិល្បៈ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ នាទីស្ដីការក្រសួងដែលមានទឹកប្រាក់២លានដុល្លារ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ កម្ពុជា-ចិន នឹងពង្រឹងស្មារតីសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ ឱ្យកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។ ការឱ្យដឹងនេះធ្វើឡើង ក្នុងជំនួបទ្វេភាគី របស់ប្រមុខការពារជាតិនៃប្រទេសទាំងពីរ នៅលើទឹកដីសឹង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី២០ នៅប្រទេសសិង្ហបុរី។ នៅលើបណ្ដាញសង្គមហ្វេប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «ក្នុងជំនួបពិភាក្សារវាងខ្ញុំជាមួយឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារជាតិចិន...
ភ្នំពេញ៖ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីចំនួន៣ នាថ្ងៃតែមួយ...
ពាក្យស្លោកនៃកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺ “កីឡារស់ក្នុងសន្តិភាព” ដោយគេចាំបានថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២ មានពាក្យស្លោក ថា “កីឡាជំរុញសន្តិភាព” ។ ត្រង់ចំណុចនេះ សម្តេច ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថា កម្ពុជា-ចិនមានឆន្ទៈរួមគ្នាក្នុងការជំរុញសន្តិភាព តាមរយៈពាក្យស្លោក ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ។...