ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើកម្ពុជាគ្មានកិច្ចសហការ ប្រតិបត្តិការល្អ ជាមួយមិត្តចិន គឺកម្ពុជាពុំបានទទួល នូវវ៉ាក់សាំង ការពារជំងឺកូវីដ១៩សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឡើយ ខណៈបណ្ដាប្រទេសមួយចំនួនទៀត មានថវិកាហើយ ប៉ុន្តែទិញវ៉ាក់សាំង អត់បានទៀត ដោយសារវ៉ាក់សាំង មានតម្រូវការខ្ពស់។ ក្នុងសន្និសីទកាសែត ស្ដីពីការទទួលវ៉ាក់សាំង ការពារកូវីដ១៩...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ ប្រគល់ឲ្យកម្ពុជានាពេលនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩ខណៈកម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន។ ក្នុងពិធីទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់មិត្តចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិនគឺជាផ្លែផ្កា នៃចំណងមិត្តភាពខណៈប្រទេសមួយចំនួនមានលុយហើយទិញមិនបាន ។ សម្ដេចតេជោ បានថ្លែងបន្ថែមថាទោះបីជា ចិនត្រូវទទួលខុសត្រូវ ចំពោះប្រជាជនខ្លួន ជាង១ពាន់លាននាក់ តែមិត្តចិន នៅតែចែករំលែកវ៉ាក់សាំងកូវីដ១៩ ឲ្យកម្ពុជា១លានដូស...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សូមជម្រាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ជាងនេះទៅទៀត...
ត្រូវទទួលស្គាល់ការពិតជាប្រវត្តិសាស្រ្តថា ទំនាក់ទំនងកម្ពុជា-ចិន មានតាំងពីយូលុងណាស់មកហើយ តែជាក់ស្ដែងបំផុតនៅសតវត្សរ៍ទី១២ ដោយលោក ជី តាហ្វាន់បានធ្វើដំណើរមកកាន់ដែនដីចេនឡានាឆ្នាំ១២៩៥ ហើយបានស្នាក់អាស្រ័យនៅក្នុងនគរចេនឡានេះរហូតដល់ឆ្នាំ១២៩៧ទើបលោកវិលត្រឡប់ទៅស្រុកចិនវិញ!។ ជាតថភាពយ៉ាងហោចណាស់លោក ជី តាហ្វាន់ បានធ្វើឱ្យពិភពលោកស្គាល់នគរខ្មែរតាំងពីសម័យកាល១០០០ឆ្នាំកន្លងទៅនោះ!។ យោងតាមសំណេរប្រវត្តិសាស្រ្តគឺ លោក ជី តាហ្វាន់ បានធ្វើដំណើរមកនគរចេនឡាតាមសំប៉ានឆ្លងកាត់កោះ Paracel (សមុទ្រចិនខាងត្បូង) ចូលមកទឹកដីចម្ប៉ា...