ភ្នំពេញ ៖ ក្នុងបរិការណ៍បច្ចុប្បន្នពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងផ្លាស់ប្ដូរយ៉ាងរហ័សមិនអាចប៉ាន់ប្រមាណបាន, រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន នឹងរួមគ្នាបន្តប្រកាន់ខ្ជាប់នូវ គោលនយោបាយលើកកម្ពស់សន្តិភាព និងលើកកម្ពស់ពហុភាគីនិយម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តការអន្តរជាតិផងដែរ។ នៅថ្ងៃទី៤ កុម្ភៈ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ លោក Hayashi...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក FUNAKOSHI Takehiro អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានពិភាក្សាពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។ ការបញ្ជាក់ពីការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគីនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងប្រមុខការទូតកម្ពុជា និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ក្នុងឱកាសដែលលោកអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ ថ្នាក់ឧត្តមមន្រ្តីកម្ពុជា-ជប៉ុន លើកទី២។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី ក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា-ជប៉ុន ពុំមានការផ្លាស់ប្ដូរទេ ផ្ទុយទៅវិញ មានតែជំរុញទំនាក់ទំនងនេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពេលដែលសម្ដេច អនុញ្ញាតឱ្យលោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី៦...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ភាគីទាំងពីរ បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់។ ក្នុងឱកាសនៃជំនួប លោកស្រីរដ្ឋមន្ត្រីការបរទេស បានគោរពជម្រាបជូន សម្តេចធិបតីអំពីភាពរីកចម្រើន...
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានចាត់ទុកទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ដោយឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក ។ ការបញ្ជាក់របស់ប្រធានរដ្ឋសភាកម្ពុជា នារាត្រីថ្ងៃ២៤ មេសា ខណៈបានជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ លោក អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានជួបពិភាក្សាការងារ ជាមួយលោក ស្យូយិ សាសាគិ (Shoji Sakaki) ប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន នៃសភាខេត្តណាហ្គាណុ របស់ប្រទេសជប៉ុន ដោយពិភាក្សាផ្តោតជាសំខាន់ លើការស្វែងរកឱកាសពង្រីក...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនដែលដឹកនាំដោយលោក ស៊ឹស៊ឹមឹ ថៃ(Susumu Tai) កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃនៅប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីសក្តានុពលដែលកម្ពុជាមានដើម្បីផ្តល់កិច្ចសហប្រតិ្តបត្តិការទៅតាមតម្រូវការរបស់វិស័យឯកជនជប៉ុនក្នុងការបំពេញសកម្មភាពសេដ្ឋកិច្ច។ លោករដ្ឋមន្ត្រី បានលើកឡើងថា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC)ចូលរួមប្រកួតប្រជែងកម្មកវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដែលជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការជំរុញរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោក Mizukoshi Takeharu ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុនដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។លោករដ្ឋមន្ត្រី បានបញ្ជាក់ពីសារសំខាន់នៃកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពដែលប្រមុខរាជរដ្ឋាភិបាលចង់បាន។ ទន្ទឹមនឹងនោះ លោកប្រធានក្រុមប្រឹក្សាភិបាលទទួលយកសំណើរបស់លោករដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួន សំដៅពង្រឹងបន្ថែមទៀតរវាង កម្ពុជា-ជប៉ុន ក្នុងវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក គីស៊ីដា ហ្វូមីអូ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗមួយចំនួន នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ឯកសារសំខាន់ៗមានដូចជា...