ភ្នំពេញ៖ អ្នកវិភាគមើលឃើញថា ការលើកលែងការយកថ្លៃសេវាទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អំឡុងពេលចូលឆ្នាំខ្មែរ គឺបង្ហាញពីការយកចិត្តទុកដាក់ និងជួយសម្រួលជីវភាពពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងគណបក្សភឿថៃ ដែលមានកូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតុងតាន ជាអ្នកដឹកនាំ បានបង្ហាញនូវគោលបំណង ក្នុងការផ្លាស់ទស្សនកិច្ចជាន់ខ្ពស់ រវាងបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ។ សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃ២១ ខែកុម្ភៈកន្លងទៅថ្មីៗនេះ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ កាលពីម្សិលមិញសម្តេចនិង នាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម ពីឧស្ម័នប្រេងកាតនៅតំបន់ត្រួតស៊ីគ្នា ។
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានប្រកាសជាឱឡារិកថា នឹងមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាមួយប្រើប្រាស់ ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ប្រទេសទាំងពីរឡើយ។ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី នៅថៃ នាថ្ងៃទី៧ កុម្ភៈ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ បានឯកភាគគ្នា បើកស្ថានអគ្គកុងស៊ុល កម្ពុជានៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប ។ ការឯកភាព រវាងនាយករដ្ឋមន្ត្រីទាំងពីរ ធ្វើឡើងក្នុងឱកាសដំណើរ ទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់លោកសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹងបន្ថែមទៀត លើវិស័យជាច្រើន ដែលជាប្រយោជន៍រួម នៃប្រទេសទាំងពីរ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ បានបង្ហាញការពេញចិត្ត ចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ ។ ការបង្ហាញនូវការពេញចិត្តចំពោះលទ្ធផលសម្រេចបានខាងលើនេះ ធ្វើឡើងក្នុងជំនួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោក...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថៃនាព្រឹកថ្ងៃ៧ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃបានចូលរួមជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារសំខាន់ៗចំនួន៥ ។ ឯកសារទាំង៥នោះរួមមាន ៖ ១- អនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប...
ភ្នំពេញ ៖ ទំនាក់ទំនងទ្វេភាគី កម្ពុជា-ថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឲ្យលោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា...