ព័ត៌មានជាតិ
កម្ពុជា-សហភាពអឺរ៉ុប ពិភាក្សាពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា លើគម្រោងអេកូទេសចរណ៍ តាមសហគមន៍
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយផ្តោតលើការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍ ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ព្រមទាំងជួយភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ...