ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងលោក Linkham DOOUANGSAVNH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសត្វដំរី ដែលជាអំណោយ របស់រដ្ឋាភិបាលឡាវ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅឧទ្យានសួនសត្វព្រៃការពារ...
ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ នៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីទាំងពីរ កម្ពុជា-ឡាវ បានប្តេជ្ញារួមគ្នា ជំរុញការដោះស្រាយបញ្ចប់ បញ្ហាព្រំដែនដែលនៅសេសសល់ ប្រមាណ១៤% ខណៈនៅក្នុងដំណោះស្រាយបញ្ហាព្រំដែននេះ ត្រូវការអ្នកជំនាញ មិនត្រូវការអ្នកជាតិនិយម និងអ្នកនយោបាយនោះទេ...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសឡាវ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ។ ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោកបណ្ឌិត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៧ ផ្តោតសំខាន់ លើសន្ធិសញ្ញាកំណត់ព្រំដែន និងវិស័យថាមពលរវាងប្រទេសទាំងពីរ ។ យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខ ឡាវ ត្រូវបានរៀបចំឡើងនៅកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងទីស្តីការក្រសួងមហាផ្ទៃ។ នាឱកាសនោះ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ...
ភ្នំពេញ៖ នៅក្នុងជំនួបសម្ដែងការគួរសមរវាងលោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យថាមពល។ បើតាមក្រសួងរ៉ែ ភាគីឡាវក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នាពេលខាងមុខដ៏ខ្លីផងដែរ៕
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ ដោយជោគជ័យ, សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា រួមជាមួយ លោកប្រធានរដ្ឋសភាឡាវ និង វៀតណាម ក្នុងក្របខ័ណ្ឌសភាតំបន់ CLV បានប្តេជ្ញាចិត្ត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅកាន់ លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាថា ចំណងការទូត កម្ពុជា -ឡាវ មានត្រឹម ៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានលក្ខណៈជាប្រវត្តិសាស្ត្រយូរអង្វែង ។ ក្នុងជំនួបនារសៀលថ្ងៃទី១១តុលានេះ លោក បួរកែវ...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ នាថ្ងៃទី៤ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យភាគីទាំងពីរ កម្ពុជា-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការវិនិយោគរវាងប្រទេសទាំងពីរឲ្យបានកាន់តែច្រើនឡើងថែមទៀត ។ ក្នុងជំនួបនោះដែរលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋឡាវ បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញលោក...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងឱ្យដឹងថា ថ្នាក់ដឹកនាំរវាង កម្ពុជា-ឡាវ គ្រប់ជំនាន់បានពូនជ្រុំ ចំណងមិត្តភាពយ៉ាង ស្រស់បំព្រង មិនអាចមានអ្នកណាមកជ្រៀតជ្រែក ឬបំបែកបំបាក់សាមគ្គីភាព រវាងប្រទេសទាំងពីរឡើយ។ នាឱកាសទទួលជួបសវនាការ ជាមួយលោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នាថ្ងៃទី២៥...