ព័ត៌មានជាតិ
ក្រសួងអប់រំ បង្ហាញវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិតឧត្តមសិក្សា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិត ឧត្តមសិក្សា ដោយអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍ នៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា គិតមកទល់សប្ដាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១...