កំពង់ចាម ៖ លោក អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាវេលាម៉ោង១១:៣០ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី ជំនាញ ធ្វើការបាញ់ថ្នាំ កំចាត់សត្វដង្កូវសុីស្រូវប្រជាកសិករ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករ ទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។ ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ...
ក្មេងឃ្វាលគោនិទានលេងថា ស្រុកយើងធ្វើស្រែពឹងមេឃ ឬភ្លេងអារក្សពេលមេឃមិនភ្លៀង។ ប្រទេសនេះហាក់មិនទាន់មានប្រព័ន្ធធារាសាស្ត្រស្រោចស្រពទឹកគ្រប់គ្រាន់ដើម្បីអាចជំរុញឱ្យពលរដ្ឋធ្វើស្រែប្រាំងលើកទី២ឬទី៣បានពេញលេញនៅឡើយទេ។ អាជ្ញាធរខេត្តមួយចំនួនបានចេញសេចក្តីប្រកាសហាមប្រាមមិនឱ្យពលរដ្ឋបន្តធ្វើស្រែថែមទៀតខណៈខ្វះខាតទឹក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំរុញឱ្យអាជ្ញាធរតាំងចិត្តដោះស្រាយបញ្ហា ប្រសើរជាងខ្លាចបញ្ហា។ សំនួរសួរថា តើគេអាចហាមមាន់មិនឱ្យរងាវនាម៉ោង៤ទាបភ្លឺបានដោយរបៀបណា? តើគួរហាមមាន់ឬគួរក្រោកពីដេកទៅធ្វើការ? បញ្ហាកង្វះខាតទឹកសម្រាប់ស្រោចស្រពកសិកម្មនារដូវប្រាំងនេះបានជំរុញឱ្យក្រុមការងារនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងលើផ្ទៃដីស្រូវប្រាំងប្រមាណជាង៧០០ហិតា។ បើតាមក្រសួងធនធានទឹកកន្លងទៅ ស្រូវប្រាំងក្នុងតំបន់នេះធ្លាប់បានទទួលទឹកពីស្ទឹងជ្រៃបាក់ តែបច្ចុប្បន្នប្រភពទឹកពីស្ទឹងជ្រៃបាក់មិនអាចផ្គត់ផ្គង់នៅតំបន់នេះបានទេ។...
ភ្នំពេញ ៖ ក្រុមហ៊ុននីលីដាគ្រុប (Nileda Group) របស់ខ្មែរ និងក្រុមហ៊ុន អូលមិចគ្រុប របស់ប្រទេសបារាំង បានប្រកាស ភាព ជាដៃគូជាផ្លូវការជាមួយគ្នា ដែលក្រុមហ៊ុនទាំងពីរនេះ សុទ្ធសឹងតែ ជាអ្នកឯកទេស និងមានបទ ពិសោធន៍ ខ្ពស់ផ្នែកកសិកម្ម និងបានរៀបចំវេទិកា ផ្សព្វផ្សាយអំពី “ដំណោះស្រាយនិវានុវត្តន៏ ដោយផ្អែកលើសារ៉ាយសមុទ្រ...
PRAGUE៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃបណ្តាប្រទេស Visegrad Group ហៅថា (V4) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យសហភាពអឺរ៉ុប ហៅកាត់ថា (EU) រឹតបន្តឹងលើការគ្រប់គ្រងលើផ្លូវសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន និងដាក់ចេញនូវវិធានការថ្មី ។ តាមការលើកឡើងរបស់លោក Marek...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា គោលនយោបាយដាក់ពង្រាយ មន្ត្រីបច្ចេកទេសកសិកម្ម នៅតាមបណ្តាឃុំទូទាំងប្រទេស ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍវិស័យ កសិកម្មកម្ពុជាដែលមានវិសាលភាពធំធេង និងជាវិស័យស្នូល សម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ សម្តេចតេជោបានលើកឡើង ក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ឧសភាថា ដ្បិតអត្រាកសិកម្មទាបក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែមិនមែនមានន័យថា វិស័យកសិកម្មរួមតូចនោះទេ។ ដូចគ្នានឹងប្រទេសជឿនលឿន លើពិភពលោកដែរ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការបម្រែបម្រួលអាកាសធាតុ ជះឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យកសិកម្មកម្ពុជា ដែលប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមជនបទ ។ ក្នុងពិធីបើកសិក្ខាសាលា ថ្នាក់តំបន់ តាមប្រព័ន្ធវិដេអូ ស្តីពី...