Covid-19
កាណាដា ប្រកាសហាមឃាត់ការ ហោះហើររយៈពេល៣០ថ្ងៃ ពីឥណ្ឌា និងប៉ាគីស្ថាន
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសកាណាដា បានប្រកាសហាមឃាត់រយៈពេល៣០ថ្ងៃសម្រាប់ជើងហោះហើរទំាងអស់មកពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃព្រហស្បតិ៍ ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើងនៅក្នុងប្រទេសទាំងពីរនេះ ។ លោក Omar Alghabra រដ្ឋមន្ត្រីក្រសួងសាធារណការរបស់ប្រទេសកាណដា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយបណ្តារដ្ឋមន្ត្រីកាណាដាផ្សេងៗទៀតកាលពីថ្ងៃព្រហស្បតិ៍ថា “ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានរកឃើញនៅលើជើងហោះហើរដឹកអ្នកដំណើរនៅពេលមកដល់កាណាដា ដែលចេញពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន ហើយក្រសួងសាធារណការកាណាដា...