អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly បានឲ្យដឹងថា ទីក្រុងអូតាវ៉ាបានផ្អាកការអនុញ្ញាត ដែលមានស្រាប់ប្រហែល ៣០ សម្រាប់ការលក់អាវុធទៅឱ្យប្រទេសអ៊ីស្រាអែល។ យោងតាមរបាយការណ៍ លោកស្រី Joly បានឲ្យដឹងថា គោលនយោបាយរបស់ទីក្រុងអូតាវ៉ា គឺថាអាវុធ និងគ្រឿងបន្លាស់ ដែលផលិតដោយប្រទេសកាណាដា មិនអាចប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា បានទេ ដោយមិនគិតពីរបៀប ដែលពួកគេត្រូវបានបញ្ជូនទៅអ៊ីស្រាអែល។ ទីក្រុងអូតាវ៉ា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាមិនបានជ្រៀតជ្រែកដំណើរការ បោះឆ្នោតសកលរបស់កាណាដានៅឆ្នាំ ២០២១ទេ នេះបើយោងតាមការអះអាង ដោយមន្ត្រីនៅទីក្រុងអូតាវ៉ា ដែលកំពុងស៊ើបអង្កេតការអះអាងនៃ ការជ្រៀតជ្រែកការបោះឆ្នោត។ ក្រុមប្រឹក្សាមួយដែលត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតការចោទប្រកាន់នៃ ការជ្រៀតជ្រែកការបោះឆ្នោតបានសន្និដ្ឋានថា មិនមានភស្តុតាងនៃទីក្រុងញូវដែលីជ្រៀតជ្រែក ក្នុងការបោះឆ្នោតជាតិដែល ត្រូវបានឈ្នះដោយបេក្ខជនគណបក្សសេរីនិយម Justin Trudeauនោះទេ។ អតីតអនុរដ្ឋមន្ត្រីការបរទេស Marta Morgan និងអតីតលេខាធិការខុទ្ទកាល័យ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រាប់កាសែត Toronto Star កាលពីថ្ងៃអង្គារថា ប្រទេសកាណាដានឹងបញ្ឈប់ ការលក់អាវុធនាពេលអនាគត ទៅឱ្យប្រទេសអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោកស្រី Melanie Joly បានធ្វើឡើងបន្ទាប់ពីសភារបស់ប្រទេស...
អូតាវ៉ា៖ សមាជិកសភាកាណាដាជាង ៣០នាក់កាលពីថ្ងៃសុក្របានជំរុញឱ្យនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ជួយសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុងលិខិតរួមមួយផ្ញើជូនលោក Trudeau សមាជិកសភាកាណាដា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ដោយសារតែជម្លោះបង្ហូរឈាមដែលកំពុងបន្ត។ ក្នុងចំណោមសមាជិកសភាដែលបានចុះហត្ថលេខាលើលិខិតនោះ មាន២៣នាក់ជារបស់គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចនៃប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបន្ដថា “កាណាដា ជាសំឡេងសម្រាប់សន្តិភាពយូរមកហើយ។ ជម្លោះនេះកាន់តែយូរ ជនស៊ីវិលស្លូតត្រង់កាន់តែច្រើននឹងចំណាយជីវិតរបស់ពួកគេ។...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកាណាដា នឹងបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ Leopard 2 ចំនួន ៤គ្រឿងបន្ថែមទៀត ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណ:ស៊ុយអែតក៏ប្រកាសដូចគ្នាដែរ។ លោក Trudeau បានឧ្យដឹងថា ប្រទេសកាណាដាក៏នឹងបរិច្ចាគរថពាសដែកមួយ និងគ្រាប់រំសេវជាង ៥០០០ជុំផងដែរ ហើយនឹងដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពជិត ២០០...