ព័ត៌មានជាតិ
ក្រុមហ៊ុន ៣ទៀត បោះទុនជាង១៥លានដុល្លារ បង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ និងផលិតគ្រឿង បន្សំស្បែកជើង នៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៣បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ១៥លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតគ្រឿង បន្សំស្បែកជើងនៅកម្ពុជា ព្រមទាំងអាចបង្កើតឱកាសការងារជាង២ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖...