ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជា នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល ដឺព្រីមៀសែនសុខ បានរៀបចំកម្មវិធីរាត្រីសមោសរ ក្នុងគោលបំណង ដើម្បីបង្កើននូវភាពស្និទ្ធស្នាល រវាងសមាជិក សមាជិកាទាំងអស់ និងដើម្បីចូលរួមស្វែងយល់ថែមទៀត អំពីបុព្វហេតុ និងគោលបំណងរបស់សមាគម ក៏ដូចជាការឆ្លុះបញ្ចាំង អំពីសកម្មភាពកន្លងមក និងទិសដៅរបស់សមាគម ។ កម្មវិធីរាត្រីសមោសរនេះ ក៏ដើម្បីកៀរគរនូវវិភាគ ទានស្ម័គ្រចិត្តពីសមាជិកសមាជិកាគាំទ្រ...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹង បទពិសោធន៍ ចំនួន៤ចំណុច ជូនដល់សមាជិកា និងយុវតី ដែលបានចូលរួមក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នើម”។ ចំណុចទាំងបួននោះគឺ ១-ធ្វើអ្វី ធ្វើឱ្យល្អ ក្នុងថ្ងៃនេះ ២-បង្កើត ទំនាក់ទំនងឱ្យបានច្រើន ៣-ការងារទាំងអស់គឺបង្រៀនយើង ៤-មានទំនុកចិត្តខ្លួនឯង ដែលចំណុចទាំង០៤នេះ គឺពិតជាមានថាមពល...