ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជា នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល ដឺព្រីមៀសែនសុខ បានរៀបចំកម្មវិធីរាត្រីសមោសរ ក្នុងគោលបំណង ដើម្បីបង្កើននូវភាពស្និទ្ធស្នាល រវាងសមាជិក សមាជិកាទាំងអស់ និងដើម្បីចូលរួមស្វែងយល់ថែមទៀត អំពីបុព្វហេតុ និងគោលបំណងរបស់សមាគម ក៏ដូចជាការឆ្លុះបញ្ចាំង អំពីសកម្មភាពកន្លងមក និងទិសដៅរបស់សមាគម ។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-11-33-1024x682.jpg)
កម្មវិធីរាត្រីសមោសរនេះ ក៏ដើម្បីកៀរគរនូវវិភាគ ទានស្ម័គ្រចិត្តពីសមាជិកសមាជិកាគាំទ្រ ក៏ដូចជាការចូលរួមចំណែកពីសប្បុរសជននានា ដើម្បីបន្តគាំទ្រទិសដៅសកម្មភាពឆ្នាំ២០២៣ របស់សមាគម ជាពិសេសការបំផុសចលនា “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា”។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-11-36-1024x682.jpg)
លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃគណៈកម្មាធិការប្រតិបត្តិសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរព្រះគុណ ចំពោះការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រ និងការចង្អុលបង្ហាញ បំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែ ព្រះប្រធានកិត្តិយស និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់សមាគម កាយឫទ្ធិនារីកម្ពុជា, ដែលបានជ្រោមជ្រែង ឱ្យសមាគមអាចបង្កើន សន្ទុះការងារដោយសម្រេច បានវឌ្ឍនភាពលើសកម្មភាព ជាច្រើនគួរឱ្យកត់សម្គាល់ ដែលរួមមានទាំងលើការអនុវត្តការងារប្រចាំថ្ងៃរបស់សមាគម, កម្មវិធីបញ្ចូលសមាជិកថ្មី, ការអប់រំបណ្តុះបណ្តាល, ការចូលរួមថែរក្សាបរិស្ថាន, ការងារពាក់ព័ន្ធសុខភាព និងសុវត្ថិភាព, សកម្មភាពវប្បធម៌ សិល្បៈ ប្រពៃណី និងសិប្បកម្ម, ការហាត់សម្ដែង របាំរបស់ក្រុមកុមារី យុវតី, ការរៀបចំពិធី Thinking Day, កម្មវិធីផ្សព្វផ្សាយអំពីប្រវត្តិ និងចលនារបស់សមាគម កាយឫទ្ធិកម្ពុជា, ការចុះព្យាបាលជំងឺទូទៅ និងពិនិត្យសុខភាពមាត់ធ្មេញ ។ល។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-11-40-1024x682.jpg)
គិតមកដល់បច្ចុប្បន្ននេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីបញ្ចូលសមាជិកថ្មីចំនួន ០៤ លើកបន្ថែមទៀត ដែលធ្វើឱ្យសមាជិក សមាជិកា សរុបរបស់សមាគមកើនឡើងដល់ ចំនួន ១.៩៩៩នាក់។ ហើយអ្វីដែលជាមោទកភាពប្រកបដោយកិត្តិយសបំផុតនោះ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់សមាគម មិត្តកាយឫទ្ធិនារីពិភពលោកប្រចាំ អាស៊ីប៉ាស៊ីហ្វិក FAWP បានសម្រេចឱ្យសមាគមកាយឫទ្ធិ នារីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតលើកទី៧ នាអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងទឹកដីខេត្តសៀមរាប ដែលជាការជួបប្រជុំកម្រិតអន្តរជាតិថ្នាក់តំបន់មួយ និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-11-44-1024x683.jpg)
ជំទាវ បណ្ឌិត អគ្គស្នងការនៃគណៈកម្មាធិការប្រតិបត្តិ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាសកម្ម និងគាំទ្រទាំងអស់ ដែលបានចូលរួមក្នុងការគាំទ្រ និងចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារ និងថវិកា ក្នុងការជួយដល់កុមារី យុវតី តាមរយៈសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងប្តេជ្ញានឹងប្រើប្រាស់ជំនួយពីសប្បុរសជននានា ដើម្បីបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តជួយអភិវឌ្ឍថាមពលរបស់កុមារី យុវតីខ្មែរ ឱ្យមានអនាគតល្អ និងក្លាយជាធនធានមួយដ៏ចាំបាច់ក្នុងការកសាងប្រទេសជាតិយើងតទៅមុខទៀត។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-11-47-1024x682.jpg)
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហាញការស្ញប់ស្ញែង និងសូមវាយតម្លៃខ្ពស់ចំពោះភាពឆ្នៃប្រឌិត ភាពសកម្ម និង ចលនាផុសផុលរបស់សមាគម រាប់ចាប់តាំងពីអាណត្តិ នៃគណៈកម្មាធិការប្រតិបត្តិ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះយើង ទទួលបានលទ្ធផលគួរជាទីមោទនៈ ក៏ព្រោះតែមាន ទាំងនេះបានបង្ហាញ ឲ្យឃើញ ពីអ្នកដឹកនាំគ្រប់គ្រងល្អ មានសាមគ្គីភាពល្អ មានភាពរឹងមាំ និង មានចក្ខុវិស័យវែងឆ្ងាយ ។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-11-51-683x1024.jpg)
លោកស្រី បានគាំទ្រ និងកោតសរសើរ ចំពោះលោកស្រី ពេជ ចន្ទមុន្នី និងគណៈកម្មាធិការប្រតិបត្តិសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្ពោះទៅភាពជោគជ័យ ដើម្បីបន្តរួមចំណែក ជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍធនធានកុមារី យុវតី និងស្របតាមគោល ការណ៍សមាគមកាយឫទ្ធិនារីពិភពលោក។ បន្ថែមពីនេះសមាគមបានបង្កលក្ខណៈ ដល់កុមារី និងយុវតីយើង បានប្រើប្រាស់សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អ មានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយស្របតាមគោលនយោបាយ អភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល៕
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-11-56-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-00-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-04-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-08-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-15-1024x685.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-19-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-22-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-26-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-30-1024x686.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-38-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-42-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-12_15-12-46-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)