ព័ត៌មានជាតិ
ការដំឡើងពន្ធថ្នាំជក់ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយ ចំនួនអ្នកស្លាប់ ពិការ និងឈឺ (Video)
ភ្នំពេញ៖ អង្គការ ចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថ យចំនួនអ្នកស្លាប់ ពិការ និងឈឺ ហើយការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាល ទទួលចំណូលពន្ធបន្ថែម សម្រាប់ប្រើប្រាស់លើការទប់ស្កាត់ជំងឺ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការ ចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការ យាយីជាសកល នៃការផ្ទុះឡើងជំងឺកូវីដ១៩ និងក្រោមហេតុផលថា អ្នកជក់បារីរងផលប៉ះពាល់ ធ្ងន់ធ្ងរជាងអ្នកមិនជក់បារី...