បច្ចេកវិទ្យា
អំឡុងពេលកូវីដ-១៩ ការប្រើប្រាស់ QR Code មានការកើនឡើង ជាផ្នែកមួយ នៃការតាមដានផ្សេងៗ ពីសំណាក់ឧក្រិដ្ឋជន
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងអំឡុងពេលជំងឺរាតត្បាតកើតឡើងជាសកល ការប្រើប្រាស់ QR Code គឺមានការកើនឡើងជាលំដាប់ ដែលជាផ្នែកមួយនៃការតាមដានផ្សេងៗពីសំណាក់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណេត ដែលទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការកំណត់គោលដៅទៅលើអ្នកប្រើប្រាស់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានពន្យល់ថា តើធ្វើដូចម្តេច ដើម្បីការពារ កុំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះពីការប្រើប្រាស់...