ព័ត៌មានជាតិ
អ្នកសេដ្ឋកិច្ច ៖ ការផលិតមាសបាន៣ តោនក្នុង១ឆ្នាំ របស់កម្ពុជា នឹងជួយសម្រាលបន្ទុករដ្ឋាភិបាលក្នុងការចាយវាយ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលប្រកាសថា កម្ពុជាផលិតមាសបាន៣តោន ក្នុង១ឆ្នាំ ដោយទទួលចំណូលប្រមាណជា១៨៥លានដុល្លារ ។ ក្រោយការប្រកាសពីជោគជ័យដ៏ធំធេងនេះ ត្រូវបានលោក ឆេង គឹមឡុង អ្នកវិភាគសេដ្ឋកិច្ចវ័យក្មេង បានវិភាគលើចំណូលនេះថា នឹងជួយសម្រាលបន្ទុកការចំណាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាដើម ។ លោក ឆេង គឹមឡុង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃទី១១ ខែមិថុនា...