បរទេស៖ប្រេសិតរុស្ស៊ីទទួលបន្ទុក កិច្ចពិភាក្សានុយក្លេអ៊ែ បាននិយាយនៅថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក និងរុស្ស៊ី ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានជួបគ្នា នៅក្នុងទីក្រុងវីយែន ហើយគណៈប្រតិភូ នៃប្រទេសទាំងពីរ បាននិយាយថា ទីក្រុងមូស្ គូនិងទីក្រុងវ៉ាស៊ីនតោន កំពុងតែសម្របសម្រួល ក្នុងគោលបំណង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ឡើងវិញ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន...
តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ Ali Bagheri Kani បានលើកឡើងថា គណៈប្រតិភូនៃភាគី ដែលចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរ នឹងត្រឡប់ទៅរដ្ឋធានី របស់ពួកគេវិញសម្រាប់ការពិគ្រោះយោបល់ ហើយកិច្ចពិភាក្សា នឹងបន្តនៅទីក្រុងវីយែន នៅសប្តាហ៍ក្រោយ។ ក្នុងអំឡុងពេលកិច្ចប្រជុំ នៃគណៈកម្មការចម្រុះផែនការសកម្មភាពទូលំទូលាយ (JCPOA) កាលពីថ្ងៃសុក្រ ការពិនិត្យឡើងវិញនៃកិច្ចពិភាក្សា កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងវីយែន ត្រូវបានបង្ហាញដោយភាគីនានា លោក...
បរទេស៖ មន្ត្រីអ៊ីរ៉ង់បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បានធ្វើឲ្យមានភាពរីកចម្រើនខ្លះៗ ស្តីពីមធ្យោបាយស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ហើយកិច្ចព្រមព្រៀងបណ្ដោះអាសន្ន អាចនឹងជាផ្លូវមួយ ដើម្បីទទួលបានពេលវេលា សម្រាប់ដំណោះស្រាយយូរអង្វែង។ ទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោកនានា បានជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែន ចាប់តំាំងពីដើមខែមេសាមក ដើម្បីធ្វើការងារលើវិធានការ ដែលត្រូវធ្វើឡើងទាក់ទងនឹងទណ្ឌកម្មអាមេរិក និងការបំពានរបស់អ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនោះ ដើម្បីនាំឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់វិលអនុវត្តទាំងស្រុង តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ។...
ប៉េកាំង៖ ប្រេសិតចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មខុសច្បាប់ទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់ របស់ខ្លួនប្រឆាំងនឹងអង្គភាព និងបុគ្គលភាគីទី៣ រួមទាំងប្រទេសចិន ផងដែរនៅពេលកិច្ចចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានបន្តឡើងវិញ នៅទីក្រុងវីយែន។ អ្នកការទូតជាន់ខ្ពស់មកពីប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ បានជួបគ្នានៅក្នុងកិច្ចប្រជុំបិទទ្វារ នៃសណ្ឋាគារហ្គ្រេនវ៉េន។ កំពូលនៃរបៀបវារៈ គឺការដកទណ្ឌកម្មលើអ៊ីរ៉ង់ និងវិធានការអនុវត្ត...