ព័ត៌មានអន្តរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញលោក បៃដិន ឲ្យជៀសវាងការ ដាក់ទណ្ឌកម្មឥណ្ឌា ជុំវិញកិច្ចព្រមព្រៀងជាមួយរុស្ស៊ី
បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិកពីររូប នាពេលថ្មីៗនេះ បានជំរុញលោកប្រធានាធិបតី ចូ បៃដិន ឲ្យវៀរលែងការ ដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា ជុំវិញការទិញប្រព័ន្ធ ការពារដែនអាកាសរុស្ស៊ី S-400 ដោយនិយាយថា ចំណាត់ការពិន័យបែបនេះ នឹងបង្កគ្រោះដល់ កិច្ចសហប្រតិបត្តិការគ្នា ដែលកំពុងតែរីកចម្រើនឡើង។ ប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៥,៥ពាន់លានដុល្លារ ជាមួយប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០១៨ ទិញយកប្រព័ន្ធមីស៊ីលវាយប្រហារ...