តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹង អាចឈានដល់ ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ អាកប្បកិរិយាផ្ទុយ របស់ខ្លួន។ របាយការណ៍នេះបានឲ្យដឹងថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មាន...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវ ចំពោះភាពជាប់គាំងក្នុងការចរចា ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងភាពតានតឹង ដែលកំពុងកើនឡើង នៅក្នុងតំបន់ឈូងសមុទ្រ។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយ លើការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹង កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់លោក Amir Abdollahian កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងដោយស្តីបន្ទោស ទៅឲ្យសហរដ្ឋអាមេរិកថា បានធ្វើការត្រួតពិនិត្យ និងប្រើប្រាស់គោលនយោបាយ មិនត្រឹមត្រូវដែលនាំឲ្យមានការជាប់គាំង ផ្នែកកិច្ចការងារចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Amir Abdollahian បានថ្លែងបែបនេះនៅក្នុងកម្មវិធី នៃកិច្ចប្រជុំថ្នាក់កំពូលមួយ ដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុង Geneva ប្រទេសស្វីសហើយបានបញ្ជាក់ទៀតថា ប្រសិនគ្រប់ភាគីបានកំណត់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា “បង្អួចនៃការចរចា” សម្រាប់ការរស់ឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នៅតែបើកចំហពីភាគីរបស់ទីក្រុងតេអេរ៉ង់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Nasser Kanaani បានលើកឡើងថា “កិច្ចព្រមព្រៀង គឺស្ថិតនៅក្នុងការឈានដល់” ប្រសិនបើភាគីលោកខាងលិច បង្ហាញពីការប្តេជ្ញាចិត្តចាំបាច់។ ឱកាសល្អត្រូវបានបង្កើតឡើង...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា អ៊ីរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរសមស្រប ដែលនឹងធានាផលប្រយោជន៍របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងកម្មវិធីទូរទស្សន៍រដ្ឋ ដោយសំដៅលើការទាមទាររបស់អ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ លោកបានកត់សម្គាល់ថា “គោលដៅរបស់យើងក្នុងការចរចា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃពុធ បានរំលឹកឡើងវិញនូវការគាំទ្រ របស់ជប៉ុនចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ក្នុងជំនួបរបស់គាត់ជាមួយ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ខណៈដែលកិច្ចពិភាក្សា បន្តរក្សាកិច្ចព្រមព្រៀង ដែលសម្រេចបាន រវាងប្រទេសមជ្ឈិមបូព៌ា និងមហាអំណាច។ ជំនួបជាមួយលោក Raisi នៅទីក្រុងញូវយ៉ក...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់ បានផ្តល់ចម្លើយចំពោះការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ខ្លួន លើសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មាន សក្តានុពលរបស់សហភាពអឺរ៉ុប ប៉ុន្ដែទីក្រុងវ៉ាស៊ីនតោន នៅតែអះអាងថា គ្មានលក្ខណៈស្ថាបនា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា បន្ទាប់ពីទទួលបានការឆ្លើយតបរបស់សហរដ្ឋអាមេរិក ក្រុមអ្នកជំនាញរបស់អ៊ីរ៉ង់ បានពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយការឆ្លើយតបរបស់វា ត្រូវបានដាក់ជូនអ្នកសម្របសម្រួលសហភាពអឺរ៉ុប...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសនេះបានទទួល តាមរយៈសហភាពអឺរ៉ុប ការឆ្លើយតបរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ ទីក្រុងតេអេរ៉ង់អំពីការដោះស្រាយ បញ្ហាលេចធ្លោនៅក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ធ្វើការកត់សម្គាល់នៅក្នុង សេចក្តីថ្លែងការណ៍នៅលើ គេហទំព័ររបស់ក្រសួង លោក Nasser Kanaani បានបន្ថែមថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ជូនប្រទេសអ៊ីរ៉ង់ ដោយប្រធានគោលនយោបាយ...
តេអេរ៉ង់៖ ទីប្រឹក្សានៃក្រុមចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថា គ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងត្រូវបានអនុវត្តរហូតដល់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បិទសំណុំរឿងរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។ លោក Seyed Mohammad Marandi បានសរសេរថា “គ្មានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវបានអនុវត្តមុនពេល IAEA បិទជាអចិន្ត្រៃយ៍ការចោទប្រកាន់ មិនពិតប្រឆាំងនឹងអ៊ីរ៉ង់” ។ កាលពីខែមិថុនា ក្រុមប្រឹក្សាភិបាលរបស់ IAEA...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺអាចធ្វើទៅបានក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើអាមេរិក បង្ហាញភាពបត់បែនក្នុងការ ផ្តល់ការធានាលើការទាមទាររបស់អ៊ីរ៉ង់។ លោក Hossein Amir-Abdollahian ត្រូវបានដកស្រង់សម្តីថា អ៊ីរ៉ង់នឹងបង្ហាញសេចក្តី សង្ខេបចុងក្រោយរបស់ខ្លួន ស្តីពីជុំចុងក្រោយនៃ កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន ទៅកាន់អ្នកសម្របសម្រួលសហភាពអឺរ៉ុប...