បរទេស៖ យោងតាមការចេញផ្សាយរបស់ Al Jazeera កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា សំណើរមួយរបស់ប្លុកអឺរ៉ុប ដែលបានបញ្ជូនទៅឲ្យទីក្រុង Vienna ដើម្បីធ្វើឲ្យរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានបញ្ចូលទាំងលក្ខខណ្ឌ ក្នុងការដកយកទណ្ឌកម្មទាំងអស់ ភ្លាមពីក្រុមហ៊ុនចំនួន ១៦០របស់អ៊ីរ៉ង់ រួមទាំងធនាគារផងដែរ។ សំណើរដែលត្រូវបានអឹរ៉ុបហៅថា ជាសំណើរចុងក្រោយឬ Final ដែលក្នុងនោះមានរួមទាំងដំណាក់កាល សម្រាប់ដំណើរការចំនួន និងមានរយៈពេល...
វីយែន៖ លោក Enrique Mora អគ្គលេខាធិការរងនៃ សេវាកម្មសកម្មភាព ខាងក្រៅរបស់អឺរ៉ុប បានឲ្យដឹងថា ការសម្រេចចិត្តនយោបាយ ចាំបាច់ត្រូវធ្វើដើម្បីបញ្ចប់ កិច្ចចរចានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។ លោក Mora បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “វាដល់ពេលហើយនៅប៉ុន្មានថ្ងៃខាងមុខ សម្រាប់ការសម្រេចចិត្តនយោបាយ...
តេអេរ៉ង់៖ បន្ទាប់ពីមានការលំបាកជាង ៣ឆ្នាំមក អ៊ីរ៉ង់កំពុងរៀបចំ ដើម្បីទទួលបានចំណែក យុត្តិធម៌របស់ខ្លួននៅក្នុងទីផ្សារប្រេង និងឧស្ម័ន ជាមួយនឹងក្តីសង្ឃឹមនៃការឈានដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយ មហាអំណាចពិភពលោក នៅទីក្រុងវីយែន។ អ៊ីរ៉ង់មានផែនការសម្រាប់យុគសម័យ ក្រោយការដាក់ទណ្ឌកម្មក្នុងការ វិនិយោគក្នុងឧស្សាហកម្ម ថាមពលរបស់ខ្លួន ដោយការបើករោងចក្រចម្រាញ់ប្រេងថ្មី ការសាងសង់បំពង់បង្ហូរប្រេងថ្មី និងការពង្រឹងទំនាក់ទំនងអន្តរជាតិ ដើម្បីពង្រីកឱកាសសេដ្ឋកិច្ច។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក...
វីយែន៖ សេវាការទូតរបស់សហភាពអឺរ៉ុប បានឲ្យដឹងថាកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងបន្តនៅទីនេះនៅថ្ងៃទី៨ ខែកុម្ភៈ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាសកម្មភាពខាងក្រៅរបស់អឺរ៉ុប (EEAS) បានឲ្យដឹងថា អ្នកចូលរួមក្នុងការចរចាលើកទី៨ នឹង “បន្តការពិភាក្សាលើការរំពឹងទុកនៃ ការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅ JCPOA និងរបៀបដើម្បីធានាឱ្យបាន នូវការអនុវត្តពេញលេញ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកចរចានុយក្លេអ៊ែរ កំពូលរបស់អ៊ីរ៉ង់លោក Ali Bagheri Kani បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន គួរតែចាត់វិធានការដំបូង ក្នុងការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ចាប់តាំងពីខ្លួនបានដើរចេញ ពីកិច្ចព្រមព្រៀងនេះ។ លោក Bagheri Kani បានលើកឡើងថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងមិនគាំទ្រចំពោះការ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានជំរុញឱ្យប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ដើម្បីបង្ហាញ “ឆន្ទៈដ៏មុតមាំ” ដើម្បីត្រឡប់ទៅកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រមុខការទូតអ៊ីរ៉ង់បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃពុធថា “ផ្អែកលើសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយមន្ត្រីអាមេរិក...
តេអេរ៉ង់៖ នេះបើតាមប្រធាន AEOI បានឲ្យដឹងថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវតែបញ្ជាក់ពីជំហររបស់ខ្លួន ទាក់ទងនឹងសកម្មភាពបំផ្លិចបំផ្លាញមួយកាលពីខែមិថុនាប្រឆាំងនឹងអាគាររបស់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) ។ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា វាជាការសំខាន់ក្នុងការកត់សម្គាល់ថា មានឧប្បត្តិហេតុភេរវកម្មនៅទីនោះ ហើយអ៊ីស្រាអែលបានទទួលស្គាល់វា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឆ្លើយសំណួរមួយទាក់ទងនឹងតម្រូវការរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ សម្រាប់ការចូលដំណើរការសិក្ខាសាលាផលិតគ្រឿងបន្លាស់ centrifuge ដើម្បីផ្តល់សេវាកម្មកាមេរ៉ាឃ្លាំមើល មន្ត្រីអ៊ីរ៉ង់បានលើកឡើងថា អ៊ីរ៉ង់គ្មានកាតព្វកិច្ចផ្តល់សិទ្ធិចូលដំណើរការបែបនេះទេ។ នៅថ្ងៃទី...
បរទេស៖ នៅថ្ងៃអង្គារនេះកិច្ចព្រមព្រៀង ពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានគេដឹងថា បានចាប់ផ្តើមបន្តធ្វើឡើងសាជាថ្មី ហើយនៅក្នុងទីក្រុងវីយែនដោយមានវត្តមានរបស់មហាអំណាចធំជាច្រើន ហើយក្នុងនោះគោលបំណងធំ គឺធ្វើយ៉ាងណាទាញយកអាមេរិក ចូលមកក្នុងកិច្ចព្រមព្រៀងនេះវិញ។ គឺជាសម័យប្រជុំលើកដំបូង របស់ពួកគេចាប់តាំងពីមានការលើកឡើង ដែលបានលេចចេញពីរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ដោយចោទប្រកាន់ថា ប្រទេសរុស្ស៊ីកំពុងព្យាយាមបំផ្លាញទៅលើកិច្ចព្រមព្រៀងមួយនេះ។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះក្រសួងការបរទេសរុស្សី បានបដិសេធមិនព្រមធ្វើការឆ្លើយតប ចំពោះការចោទប្រកាន់ដោយលោករដ្ឋមន្ត្រី Javad Zarif ដែលបានធ្វើនៅក្នុងបទសំភាសរយៈពេល ៧ម៉ោង...