បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទម្សិលមិញនេះបានចេញ សេចក្តីថ្លែងការណ៍មួយនៅឯសន្និសិទស្តីអំពី កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធលើកទី១០ ហៅឈ្មោះថា NPT ដោយបានអំពាវនាវឲ្យ មានការត្រៀមរៀបចំខ្លួន ជាមុនពីសំណាក់ប្រទេសរុស្សី ក្នុងការពិភាក្សាគ្នាទៅលើបញ្ហាបង្កើត កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីមួយទៀតនាពេលខាងមុខជាមួយគ្នា។ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញពីជំហដើម្បីឲ្យមានការចូលរួម សំណាក់ប្រទេសចិនផងដែរ ហើយដោយបានបញ្ជាកា់បែបនេះថា៖ នៅថ្ងៃនេះរដ្ឋបាលរបស់ខ្ញុំ គឺបានត្រៀមរួចរាល់ហើយក្នុងការចរចា ដើម្បីបង្កើតឲ្យបាន នូវកិច្ចព្រមព្រៀងគ្រប់គ្រង...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានរំលឹកឡើងវិញ នូវការទាមទាររបស់ប្រទេស របស់លោកពីសហរដ្ឋអាមេរិក សម្រាប់ “ការធានា” សេដ្ឋកិច្ចក្រោមកិច្ចព្រមព្រៀង ដែលអាចមានសម្រាប់ការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ លោក Kanaani បានឲ្យដឹងនៅក្នុងសាររបស់លោកថា “អ៊ីរ៉ង់បានហើយនៅតែជាសមាជិក JCPOA ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជំរុញឱ្យអាមេរិក បញ្ឈប់ “ការទាមទារហួសហេតុ” អំពីការឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សាស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីកាតារបស់លោក Mohammed bin Abdulrahman Al-Thani លោក Amir-Abdollahian ក៏បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀង “ល្អ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ទាំងរុស្ស៊ី និងអ៊ីរ៉ង់ គាំទ្រការបន្តឡើងវិញយ៉ាងឆាប់រហ័ស នៃការអនុវត្តពេញលេញនៃ ផែនការសកម្មភាពទូលំទូលាយរួម ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Lavrov បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian ដែលមកធ្វើទស្សនកិច្ចនៅក្រុងម៉ូស្គូថា ទីក្រុងមូស្គូកំពុងរង់ចាំទីក្រុងវ៉ាស៊ីនតោន...
ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន លោក Wang Qun បានជំរុញឱ្យភាគីពាក់ព័ន្ធ ធ្វើការសម្រេចចិត្តនយោបាយ នៅក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចានៅទីក្រុងវីយែន ដើម្បីស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានជំរុញឱ្យប្រទេសលោកខាងលិច ដែលចូលរួមក្នុងកិច្ចចរចា នៅទីក្រុងវីយែន ដើម្បីធ្វើ “ការសម្រេចចិត្តផ្នែកនយោបាយ” ដើម្បីដោះស្រាយជម្លោះជុំវិញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ លោក Khatibzadeh បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាម (IRNA) ថា “ឥឡូវនេះយើងស្ថិតក្នុងស្ថានភាពមួយ ដែលកិច្ចពិភាក្សានៅទីក្រុងវីយែន បានឈានដល់ចំណុចនៃការទាមទារ...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលមួយរូប បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនអាចទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នោះទេ លុះត្រាតែសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រកបដោយ ប្រសិទ្ធភាពប្រឆាំងនឹងអ៊ីរ៉ង់។ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល របស់អ៊ីរ៉ង់លោក Ali Shamkhani បានលើកឡើងថា ចាប់តាំងពីវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា និងសមត្ថភាពរបស់អ៊ីរ៉ង់ ត្រូវបានរួមបញ្ចូល ការដកទណ្ឌកម្មគួរ...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលមួយរូប បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនអាចទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច ពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ លុះត្រាតែសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រកបដោយ ប្រសិទ្ធភាពប្រឆាំងនឹងអ៊ីរ៉ង់។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល របស់អ៊ីរ៉ង់លោក Ali Shamkhani បានលើកឡើងថា ចាប់តាំងពីវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា និងសមត្ថភាពរបស់អ៊ីរ៉ង់ ត្រូវបានរួមបញ្ចូល ការដកទណ្ឌកម្មគួរតែស្មើ នឹងពួកគេទាំងអស់។...
បរទេស៖ ជាផ្នែកនៃកិច្ចប្រឹងប្រែង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ អន្តរជាតិមួយ ប្រទេសអ៊ីរ៉ង់ឡើងវិញនោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានពិភាក្សាពីភាពអាចទៅរួច នៃការបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលនឹងរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មមានកម្រិត ជាថ្នូរសម្រាប់ការដាក់ជាថ្មី នូវការរឹតបន្តឹងខ្លះៗ លើកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់។ តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិក បានដឹងពីសំណើររបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ ដែលធ្វើឡើងស្របពេលមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងរដ្ឋបាលលោក បៃដិនថា ពេលវេលាកំពុងតែអស់...
តេអេរ៉ង់៖ ផែនការអ្នកចរចាកំពូល របស់អ៊ីរ៉ង់នៅក្នុងកិច្ចពិភាក្សា នៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ បានឲ្យដឹងថា ការចរចាបានធ្វើឱ្យ “មានវឌ្ឍនភាពល្អ” ក្នុងការដកចេញនូវទណ្ឌកម្ម របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មានអ៊ីរ៉ង់ មុនការសម្រាកចូលឆ្នាំថ្មីក្នុងការចរចា ដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងភាគី ដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនោះមាន ចិន រុស្ស៊ី អង់គ្លេស បារាំង បូកនឹងប្រទេសអាល្លឺម៉ង់ ឬហៅថា (P4+1) នេះបើយោងតាម ក្រសួងការបរទេសអ៊ីរ៉ង់។ លោក Bagheri Kani បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃជុំទី៨ នៃកិច្ចចរចាកាលពីថ្ងៃចន្ទ ការផ្តោតសំខាន់នៃការចរចាគឺលើការដកទណ្ឌកម្មលើអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា អ៊ីរ៉ង់ បានពិភាក្សាអំពីបញ្ហាផ្ទៀងផ្ទាត់នៅក្នុងកិច្ចប្រជុំ ដាច់ដោយឡែក ជាមួយលោក Enrique Mora អនុប្រធានគោលនយោបាយ ការបរទេសនៃសហភាពអឺរ៉ុប និងតំណាងក្រុម E3 នៃប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់។ នៅក្នុងនោះដែរ ប្រធានអ្នកចរចាអ៊ីរ៉ង់ បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងអស់ នឹងបន្តបញ្ហាbនៃការដកទណ្ឌកម្មដោយភាពធ្ងន់ធ្ងរជាងនេះ បន្ទាប់ពីសម្រាកឆ្នាំថ្មី។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមទាំងសហរដ្ឋអាមេរិក) ក្នុងខែកក្កដា ឆ្នាំ២០១៥។ នៅខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនេះនិងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញផងដែរ។ កិច្ចពិភាក្សានេះមានគោលបំណង ដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ និងការស្តារ ផែនការសកម្មភាពរួម JCPOA ដែលជិតដួលរលំ បន្ទាប់ពីការចាកចេញឯកតោភាគី របស់សហរដ្ឋអាមេរិក៕ ដោយ ឈូក បូរ៉ា