ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង-អាមេរិក បើកកិច្ចពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្ដិការអាស៊ាន លើវិស័យចំនួន ៧
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីវិធីដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយផ្អែកលើគោលនយោបាយថ្មី នៃទីក្រុងសេអ៊ូល និងយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោន។ ក្រសួងបានឲ្យដឹងថា ក្នុងកិច្ចពិភាក្សាវីដេអូនោះភាគីទាំងពីរបានពិភាក្សាគ្នាអំពីរបៀប ដែលអាចធ្វើការជាមួយសមាគមអាស៊ានទាំង ១០ប្រទេស សម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានសារៈសំខាន់នៅក្នុងវិស័យចំនួន ៧ រួមមានសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត...