បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសការលើកឡើង “ក្លែងក្លាយ” និង “គួរឱ្យស្អប់ខ្ពើម” ដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើឱ្យរុស្ស៊ីពន្យារពេលការលុកលុយទៅលើអ៊ុយក្រែនរហូតដល់ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ 2022 បានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ លោក Wang...
ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបិទបញ្ចប់ជាស្ថាពរនៅពីក្រោយកិត្តិយសនិងការសោកស្ដាយ អត្តពលិកមកពីជុំវិញពិភពលោកបានបន្សុលទុកនូវពាក្យពេចន៍ដ៏មានន័យជាច្រើន ថ្ងៃនេះយើងមកមើលពីពាក្យសម្ដីមាសរបស់អត្តពលិកទាំងអស់គ្នា។ -“ខ្ញុំមានដុងពីធម្មជាតិមិនដល់១%ផង ហើយទេពកោសល្យគឺជាផ្នែកតូចមួយក្នុងអាជីពរបស់ខ្ញុំអាចនិយាយបានថាមិនបាច់គិតពីវា។វាអាចជួយខ្ញុំគឺឱ្យខ្ញុំរៀនជិះស្គីព្រិលលឿនជាងអ្នកដទៃបន្ដិចកាលពីដំបូង។” “Genius girlGu Ailing បញ្ចេញពន្លឺលេចធ្លោ ក្លាយជាអ្នកជិះស្គីព្រិលសេរីដំបូងដែលឈ្នះមេដាយចំនួនបីក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាមួយលើក។ – ខ្ញុំបានឆ្លងផុតខ្សែបន្ទាត់បញ្ចប់ដោយស្នាមញញឹម ហើយខ្ញុំបានសម្រេចគោលដៅរបស់ខ្ញុំនេះជាការប្រកួតកីឡាអូឡាំពិកលើកទី៨របស់ខ្ញុំ។ អ្នកជិះស្គីល្បឿនលឿនជនជាតិអាឡឺម៉ង់ក្នុងអាយុ៤៩ឆ្នាំClaudia Pechsteinជាកីឡាការិនីដែលមានអាយុច្រើនជាងគេបំផុតក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា។នៅក្នុងការប្រកួតកីឡាអឡាំពិករដូវរងាលើកនេះ កំណត់ត្រាអូឡាំពិករបស់នាងដែលបានកាន់កាប់អស់រយៈពេល២០ឆ្នាំត្រូវបានបំបែកដោយគូប្រជែងរបស់នាង ប៉ុន្តែនាងបាននិយាយថា នាងពិតជាដឹងគុណខ្លាំងណាស់ដែលបានមកទីក្រុងប៉េកាំងដូចដែលនាងប្រាថ្នា។ – មិនថាលទ្ធផលយ៉ាងណានោះទេ កម្លាំងចលករដ៏ធំបំផុតសម្រាប់ខ្ញុំ គឺមិនបំភ្លេចបាននូវគោលបំណងដើមឡើយ ព្រោះខ្ញុំចូលចិត្តជិះក្តារស្គីព្រិល ហើយអ្វីៗគឺមកពីការស្រលាញ់ចូលចិត្ត។ កីឡាករSuYimingដែលអាយុមិនដល់១៨ឆ្នាំផង បានល្បីឈ្មោះនៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយសម្រេចពាក្យសន្យាដែលមានសុបិនជាអ្នកជិះក្តារស្គីខ្លាំងជាងគេពេលគាត់នៅក្មេង គាត់បានប្រើប្រតិបត្តិការជាក់ស្តែងបកស្រាយពីអ្វីទៅជាវីរបុរសវ័យក្មេង។ “ខ្ញុំបានមើលវីដេអូនោះម្តងហើយម្តងទៀត ខ្ញុំបានយំ ព្រោះវាជារឿងប្រកបដោយក្ដីស្រលាញ់ក្នុងមួយជីវិតរបស់ខ្ញុំ(ដែលធ្លាប់ឆ្លងកាត់)។អ្នកដែលនិយាយថា សូមស្វាគមន៍មកកាន់ប្រទេសចិន ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកគ្រប់ពេល ព្រោះពួកគេល្អណាស់។” នៅយប់នៃពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អត្តពលិកអាមេរិកTessa Maudបានថតវីដេអូអំពីដំណើរកីឡាអូឡាំពិករដូវរងារបស់នាងហើយនៅពេលដែលនាងចូលដល់ទីកន្លែង នាងបានស្រែកជាភាសាចិនថា “នីហាវ(ជំរាបសួរ)” ទៅកាន់អ្នកស្ម័គ្រចិត្ត ហើយអ្នកស្ម័គ្រចិត្តម្នាក់បានស្វាគមន៍នាងយ៉ាងកក់ក្ដៅដោយគ្រវីដៃហើយឆ្លើយតបជាភាសាអង់គ្លេសថា “Welcome to China”។
ថ្ងៃទី ១៥ ខែកុម្ភៈ កីឡាការិនីចិន Gu Ailing បានឈ្នះមេដាយប្រាក់ ក្នុងការប្រកួតវិញ្ញាសា Ladies Slopestyle នៃវិញ្ញាសាជិះក្តារស្គីព្រិលបែបសេរី ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង។ នេះគឺជាមេដាយទីពីរ របស់កញ្ញា Gu Ailing ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាលើកនេះ ហើយក៏ជាមេដាយទី១១ របស់គណៈប្រតិភូកីឡាចិន ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា...
យប់ថ្ងៃទី១៤ ខែកុម្ភៈ កីឡាការិនីចិន XuMengtao កីឡាករចិនទទួលបានមេដាយមាស នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញាសា Ladies’ Aerials នៃវិញ្ញាសាជិះស្គីព្រិលបែបសេរី នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ។ នេះមិនគ្រាន់តែជាមេដាយមាសទី៥ របស់គណៈប្រតិភូកីឡាចិន ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា លើកនេះប៉ុណ្ណោះទេ ហើយក៏ជាមេដាយមាសទី១ របស់ក្រុមកីឡាការិនីចិនក្នុងវិញ្ញាសា Ladies’ Aerials ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡា...
អំណោយឆ្នាំថ្មី ឆ្នាំខាលជូនដល់ប្រជាជនចិន និយាយដោយឡែក មនុស្សជាតិទូទៅនិយាយរួម នោះគឺពិធីដ៏មហោឡារិក ដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាអូឡាំពិក រដូវរងាឆ្នាំ២០២២ (៤-២០ កុម្ភៈ ២០២២)។ ពិភពលោកកំពុងទន្ទឹងរង់ចាំ ក្នុងការទទួលអំណរទ្វេដង ជាមួយប្រជាជនចិន ក្នុងការទទួលអំណរឆ្នាំថ្មី និងអំណរនៃឧត្តមភាព កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២។ យើងបានដឹងហើយថា តម្រូវការសុខភាពល្អជូនដល់ប្រជាជន គឺជាតម្លៃគោលដើមនៃ ការអនុវត្តជាប្រចាំថ្ងៃនៃកីឡា។ មិនថាកីឡាករ...
ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានជួបនឹងភ្ញៀវបរទេស គឺប្រធានអូឡាំពិកលោក Thomas Bach ខណៈប្រទេសនេះត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះកីឡារដូវរងា ឆ្នាំ២០២២។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងក្លាយជាកិច្ចប្រជុំលើកដំបូង ក្នុងចំណោមប្រធានាធិបតីចិន មិនបានចាកចេញពីប្រទេស ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត COVID-19 ខណៈឥស្សរជនរួមទាំង ប្រធានាធិបតីរុស្ស៊ីលោក...