បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើតេស្តសាកល្បងប្រព័ន្ធរ៉ាដាតាមដានកូនដ្រូនថ្មីមួយ ដែលមានសមត្ថភាពអាចកំណត់មុខសញ្ញាកូនដ្រូនរបស់សត្រូវបាន ក្នុងរយៈចម្ងាយ៥ម៉ាយ និងធ្វើឲ្យគាំងម៉ាស៊ីនដំណើរការលែងកើត។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលកម្មវិធីទិញឧបករណ៍ ការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា ប្រព័ន្ធតាមដានប្រឆាំងកូនដ្រូននេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ ជាំមួយកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ប្រទេសកូរ៉េខាងត្បូង។ ចំណែកទីភ្នាក់សារព័ត៌មានកូរ៉េខាងត្បូងមួយទៀត ឈ្មោះ យុនហាប់ បានរាយការណ៍ថា ប្រព័ន្ធនេះមានសមត្ថភាពអាចចាប់សញ្ញាកូនដ្រូនដែលមានទំហំដ៏តូចប៉ុនបាល់បោះបាន។...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងចលនា ពួកហូធីនៅក្នុងប្រទេសយេម៉ែន បានបាញ់ស្ទាក់ និងកម្ទេចកូនដ្រូនមួយគ្រឿងរបស់ពួកហូធី ដែលវាយប្រហារសំដៅទៅទីក្រុង Khamis Mushait ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ភាគខាងត្បូង។ មន្ត្រីនាំពាក្យយោធាពួកហូធី លោក Yahya Sarea បាននិយាយក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រថា កូនដ្រូនពីរគ្រឿង បានវាយប្រហារទៅលើរោងយោធាមួយកន្លែង នៅអាកាសយានដ្ឋាន Jazan...