ព័ត៌មានជាតិ
កូនស្រីបង្កើត ដេញម្តាយចេញផ្ទះ
មានលោកយាយ នៅខេត្តកំពង់ស្ពឺម្នាក់ ទាក់ទងមកខ្ញុំ ដោយគិតស្មានតែខ្ញុំជា “ចៅក្រមកាត់ក្តី” ទើបគាត់មកសុំពឹងខ្ញុំ អោយជួយរកយុត្តិធម៌ ជូនគាត់ផង ។ ខ្ញុំបានប្រាប់ណែនាំគាត់អោយទៅរកមេធាវីជួយការពារក្តី បើលោកយាយមានរឿងអយុត្តិធម៌ ។ តែគាត់បានប្រាប់ខ្ញុំថាគ្មានលុយគ្រប់ទេ ព្រោះសេវាមេធាវីដែលគាត់ធ្លាប់បានសួរគេពីមុនគឺ ២ពាន់ដុល្លារ ហើយថ្មីៗនេះគាត់បានចងការប្រាក់គេបាន១ពាន់ដុល្លារ យកទៅបង់ថ្លៃសេវាមេធាវីម្នាក់រួចហើយ គឺនៅខ្វះគេ១ពាន់ទៀត។ មកទល់ពេលនេះ គាត់នៅមិនទាន់អាច រកលុយគ្រប់ចំនួន ហើយមិនដឹងថា...