វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទបានទាមទារឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយហៅពួកគេថា ជាការបង្កហេតុដែលអាចឲ្យមាន “វិធានការតាមដានដ៏មានឥទ្ធិពល” ពីទីក្រុងព្យុងយ៉ាង ។ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញបានឈានចូលដល់ដំណាក់កាល ប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបាន ធ្វើការបាញ់មីស៊ីលប្រភេទ ballistic ចំងាយជិតចំនួន២គ្រាប់ នៅក្នុងដែនសមុទ្ររបស់ខ្លួន កាលពីថ្ងៃសុក្រគឺជាសកម្មភាព បាញ់សាកល្បងចុងក្រោយ សម្រាប់ខែតុលានេះ។ កងកម្លាំងយោធារបស់កូរ៉េខាងត្បូង បានធ្វើការរាយការណ៍ ដោយផ្ទាល់ពីហេតុការណ៍នេះ និងដោយបានបញ្ជាក់ទៀតថា មីស៊ីលបានបាញ់ចេញពីតំបន់ Tongchon ក្នុងខេត្ត Kangwon ដែលមានទីតាំងស្ថិតនៅជិតព្រំដែនភាគខាងត្បុងជាមួយនឹង...
បរទេស៖ យោងតាមការបញ្ជាក់ដោយ ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារម្សិលមិញនេះ ទៅកាន់សភាជាតិបានធ្វើឲ្យ កើតមាននូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ថាការតេស្តសាកល្បង គ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងអាចកើតឡើងក្នុង ពេលឆាប់ៗខាងមុខនេះ។ ការចេញផ្សាយដែលធ្វើឡើងដោយកាសែត The Bloomberg ក៏បានសរសេរទៀតដែរថា ទោះបីជាមេដឹកនាំរបស់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តព្រមទាំងអាមេរិក ជប៉ុនបានសន្យាថា នឹងធ្វើការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ទៅលើការធ្វើតេស្តនុយក្លេអ៊ែរ ក្តីដែលវាគឺជាសកម្មភាព ប្រឆាំងទៅនឹងគោលការណ៍ច្បាប់ របស់អង្គការសហប្រជាជាតិ...
តួក្យូ៖ រដ្ឋាភិបាលជប៉ុន និងយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោង រយៈចម្ងាយខ្លីមួយគ្រាប់ទៀត ឆ្ពោះទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលដែលបាញ់បង្ហោះនៅម៉ោងប្រហែល ១ និង ៤៧ នាទីព្រឹក ត្រូវបានគេជឿថា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ច...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចូលរួមពិធីបើកកសិដ្ឋានផ្ទះកញ្ចក់ដ៏ធំថ្មីមួយដែលសាងសង់នៅលើអតីតមូលដ្ឋានទ័ពអាកាស ដែលជាកន្លែងដែលប្រទេសនេះ បានបាញ់សាកល្បងមីស៊ីលរហូតដល់ឆ្នាំមុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ ។ ការបើកសម្ពោធកាលពីថ្ងៃចន្ទនៃកសិដ្ឋានផ្ទះកញ្ចក់ Ryonpho ដែលមានទីតាំងនៅតំបន់ភាគខាងកើតនៃទីក្រុង Hamju គឺដើម្បីប្រារព្ធខួបនៃការបង្កើតគណបក្សកម្មករដែលកំពុងកាន់អំណាច...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសរបស់លោក នឹងមិនបោះបង់អាវុធនុយក្លេអ៊ែរ ឬប្រើវាជាបន្ទះឈីបចរចា សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំសភា ដ៏សំខាន់មួយ ក្នុងសប្តាហ៍នេះនោះទេ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង ក៏បានអនុម័តច្បាប់ថ្មីដែលនឹងចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃ៧ ខែតុលា ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធ ដែនសមុទ្ររួមគ្នា ជាមួយនាវាផ្ទុកយន្តហោះ អាមេរិក នៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីខ្លួន បានធ្វើការវាយលុក យន្តហោះចម្បាំង ដើម្បីប្រតិកម្មទៅនឹងសមយុទ្ធ ទម្លាក់គ្រាប់បែក...
ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន បានបង្ហាញជំហរយ៉ាងច្បាស់លាស់ លើការបាញ់មីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ពីសំណាក់ប្រទេសកូរ៉េខាងជើង ដោយក្នុងនោះសម្ដេចថានេះ មិនមែនជារឿងលេងសើចនោះទេ។ ការបញ្ចេញប្រតិកម្មរបស់ នាយករដ្ឋមន្រ្តីកម្ពុជានេះ ជាលើកទី២ហើយ ហើយក៏បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីល ២ទៀតឆ្លងកាត់ជប៉ុន កាលពីថ្ងៃ៦ តុលា។ ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាការបាញ់បង្ហោះជុំទី៦ ដោយទីក្រុងព្យុងយ៉ាង ចាប់តាំងពីចុងខែកញ្ញាមក។ រដ្ឋមន្ត្រីការពារជាតិលោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា គ្រាប់មីស៊ីលទាំងនោះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហើយបានហោះក្នុងចម្ងាយពី ៣៥០ ទៅ ៨០០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាពី ៥០ ទៅ ១០០...
ភ្នំពេញ ៖ ក្រៅពីបង្ហាញការសោកស្តាយចំពោះការបាញ់មីស៊ីល ដោយសាធារណរដ្ឋប្រជាមានិតប្រជាធបតេយ្យកូរ៉េ ឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឥរិយាបទរបស់កូរ៉េខាងជើង គឺប្រកបដោយគ្រោះថ្នាក់បំផុត។ យោងតាមសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ...