បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសរុស្សី Sergey Shoigu តាមផែនការនឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង នៅសប្តាហ៍នេះតបតាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្សី ដោយផ្ទាល់បានឲ្យដឹងដែរថាដំណើរទស្សនកិច្ចលើកនេះ គឺនឹងធ្វើឡើងក្នុងឳកាសដែលប្រទេសកូរ៉េខាងជើង នឹងរៀបចំកម្មវិធីខួប នៃការបញ្ចប់ទៅសង្គ្រាមនៅកូរ៉េ។ បើមិនមានអ្វីប្រួលប្រែទេនោះពេលវេលាដែលក្រុមគណប្រតិភូរុស្សី នឹងត្រូវធ្វើដំណើរកាន់ប្រទេសកូរ៉េខាងជើង នឹងធថ្វើឡើងចន្លោះពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែកក្កដានេះក្នុងព្រឹត្តិការណ៍ខួបលើកទី៧០ នៃការបញ្ចប់ទៅសង្គ្រាមនៅឧបទ្វីបកូរ៉េ។ សេចក្តីថ្លែងការណ៍ដដែលក៏បានបន្ថែមដែរថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើង ឲ្យកាន់តែប្រសើរហើយនឹងក្លាយជាដំណាក់កាលដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ចូលក្នុងសមុទ្រ នៅឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ខណៈភាពតានតឹងនៅតែមានខ្ពស់ជុំវិញការធ្វើតេស្តអាវុធជាញឹកញាប់របស់ក្រុងព្យុងយ៉ាង ។ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា គ្រាប់មីស៊ីលទី១បានហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ និងគ្រាប់ទី២ប្រហែល៤០០គីឡូម៉ែត្រ ដែលគ្រាប់មីស៊ីលទាំង២នេះបានឈានដល់កម្ពស់ប្រហែល១០០គីឡូម៉ែត្រ ។ ក្រសួងខាងលើបានឲ្យដឹងទៀតថា គ្រាប់មីស៊ីលនេះទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចស្វ័យយ័តរបស់ប្រទេស នេះដែលលាតសន្ធឹងប្រហែល៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន...
តូក្យូ៖ កូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ ចូលសមុទ្រនៅឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីល្ងាចថ្ងៃចន្ទ ខណៈភាពតានតឹងនៅតែមានខ្ពស់ ជុំវិញការធ្វើតេស្តអាវុធជាញឹកញាប់ របស់ក្រុងព្យុងយ៉ាង។ ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា កាំជ្រួចទីមួយបានហោះបានចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ និងទីពីរប្រហែល ៤០០គីឡូម៉ែត្រ ដោយបន្ថែមថា មីស៊ីលទាំងពីរទំនងជា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងប្រហែល...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានថ្កោលទោសកិច្ចប្រជុំ នៃក្រុមប្រឹក្សានុយក្លេអ៊ែរ រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។ KCNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក Kang Sun Nam រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងថា “ជាពិសេស កងកម្លាំងអរិភាព បានបង្កការគំរាមកំហែងនុយក្លេអ៊ែរ ដែលមិនក្លែងបន្លំ និងដោយផ្ទាល់បំផុត ចំពោះកូរ៉េខាងជើង...
បរទេស ៖ ប្រទេសកូរ៉េខាងជើង បានគំរាមឆ្លើយតប ដោយអាវុធនុយក្លេអ៊ែរ ប្រសិនបើអាមេរិក ដាក់ពង្រាយនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកផ្ទុកមីស៊ីលនៅកូរ៉េខាងត្បូង, នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចែករំលែក កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាញសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងអះអាងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកយោធាអាមេរិកម្នាក់ បានសម្រេចចិត្តឆ្លងកាត់ តំបន់គ្មានយោធា ឬDMZ ចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដោយខ្លួនឯង។ ប្រភពដដែលបានសរសេរទៀតថា ហេតុការណ៍នេះបានកើតឡើង នៅពេលដែលយោធារូបនេះកំពុងប្រឈមមុខនឹង នីតិវិធីវិន័យត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សកម្មភាពរបស់គាត់បែរជា បានបង្កើតវិបត្តិមួយផ្សេងទៀត នៅលើឧបទ្វីបនេះចំពេលមានភាពតានតឹង នុយក្លេអ៊ែរកើនឡើងខ្លាំងនោះ។ គួរឲ្យដឹងដែរថាយោធាដែល មិនស្គាល់អត្តសញ្ញាណរូបនេះ បានធ្វើដំណើរតម្រង់ទិសនៃតំបន់សន្តិសុខរួម នៅឯភូមិដែលជាភូមិមានកិច្ចព្រមព្រៀង...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ដោយបានបាញ់ទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលទាំងពីរគ្រាប់ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។ លោក Hamada បានលើកឡើងថា មីស៊ីលនីមួយៗបានហោះបានចម្ងាយរហូតដល់...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមួយគ្រាប់នៅព្រឹកថ្ងៃពុធនេះ ដែលសង្ស័យថា ជាប្រភេទមីស៊ីលផ្លោង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ យោធាកូរ៉េខាងត្បូង ក៏បានអះអាងដែរថា ទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងថា កាំជ្រួចដែលត្រូវបានបាញ់នៅម៉ោងប្រហែល ៩ និង ៥៩ នាទីព្រឹក ត្រូវបានគេព្យាករណ៍ថា...
បរទេស ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃច័ន្ទបានចោទសហរដ្ឋអាមេរិកថា បានរំលោភលើដែនអាកាសរបស់ខ្លួន ដោយធ្វើការហោះហើរឈ្លបយកការណ៍ ហើយបានព្រមានថែមទៀតថា ខណៈដែលទីក្រុងព្យុងយ៉ាង កំពុងអនុវត្តការអត់ធ្មត់ នោះការហោះហើរបែបនេះ អាចនឹងត្រូវបាញ់ទម្លាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារ...
បរទេស ៖ យោធាកូរ៉េខាងជើង បានចោទប្រកាន់ទៅលើមន្ទីរបញ្ចកោណថា បានធ្វើឱ្យភាពតានតឹង ដល់កម្រិតធ្ងន់ធ្ងរ និងជំរុញឱ្យតំបន់នេះខិត ទៅជិតគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយកូរ៉េខាងជើងព្រមានថា ការបង្កើតកំហុសណាមួយអាច នឹងនាំឱ្យមាន “គ្រោះថ្នាក់ដ៏គួរឱ្យតក់ស្លុត” , នេះបើយោងតាមសេចក្តីថ្លែងការណ៍ដ៏វែងមួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...