ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជំនួយ រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង ពីលោក Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួល ពីអង្គការចលនាភូមិថ្មី នៃសាធារណរដ្ឋកូរ៉េ...
សេអ៊ូល៖ កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានបន្តសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែនជាមួយកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំបន្ទាប់ពីការផ្អាកថ្មីៗនេះនៃកិច្ចព្រមព្រៀងយោធាទ្វេភាគីដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹង។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធកម្លាំងអាវុធបានធ្វើឡើងនៅជួរកាំភ្លើងធំ ដែលស្ថិតនៅចម្ងាយប្រាំគីឡូម៉ែត្រពីខ្សែព្រំដែនយោធា ដោយផ្តោតលើការពង្រឹងសមត្ថភាព ឆ្លើយតបរបស់ខ្លួនក្នុងករណី មានការបង្កហេតុរបស់សត្រូវ។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានផ្អាក “កិច្ចព្រមព្រៀងយោធាថ្ងៃទី១៩ ខែកញ្ញា” បន្ទាប់ពីកូរ៉េខាងជើង បានបន្តបាញ់បង្ហោះបាឡុងជាច្រើន ដែលផ្ទុកដោយកាកសំណល់ ឆ្លងកាត់ព្រំដែននៅចុងខែឧសភា។ កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងឆ្នាំ២០១៨ ដោយប្រធានាធិបតីកូរ៉េខាងត្បូងលោក...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ ប្រទេសកូរ៉េខាងត្បូងបានព្រមានថា រុស្ស៊ីអាចឆ្លង “បន្ទាត់ក្រហម” ដោយការផ្តល់អាវុធជាក់លាក់ដល់កូរ៉េខាងជើង ដែលនេះវាអាចលុបបំបាត់ហេតុផល សម្រាប់ការសម្រេចចិត្តរបស់ ទីក្រុងសេអ៊ូលក្នុងការបដិសេធមិនផ្តល់ ជំនួយយោធាធុនធ្ងន់ដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់កូរ៉េខាងត្បូង លោក ចាង ហូ ជីន បាននិយាយកាលពីថ្ងៃអាទិត្យ...
តូក្យូ ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន បានបញ្ជាក់ ជាមួយកូរ៉េខាងត្បូង និងចិន អំពីសារៈសំខាន់ នៃការរំសាយអាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រី ជប៉ុនលោក ហ្វូមីអូ គូស៊ីដា បានឲ្យដឹងប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានប្រកាសពីផែនការបាញ់ បង្ហោះរ៉ុក្កែតផ្ទុកផ្កាយរណប...
ភ្នំពេញ ៖ លោក ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា កម្ពុជា គឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីកូរ៉េនេះ ក្នុងឱកាសសម្តេចធិបតី អញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយលោក...
ភ្នំពេញ៖ នាឱកាសអញ្ជើញបំពេញទស្សនកិច្ច នាសាធារណរដ្ឋកូរ៉េ នាថ្ងៃ១៦ ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតីកូរ៉េ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៦ រវាងប្រទេសទាំងពីរ។ ឯកសារដែលត្រូវចុះ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ កូរ៉េខាងត្បូង លោក Shin Won-sik បានអំពាវនាវ ឱ្យសម្លាប់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un និងមន្ត្រីកំពូលផ្សេងទៀត នៅក្នុងទីក្រុងព្យុងយ៉ាង ឱ្យបានឆាប់រហ័ស ក្នុងករណីដែលសង្រ្គាមផ្ទុះឡើង នៅលើឧបទ្វីបនេះសាជាថ្មីម្តងទៀត។ លោក...
សេអ៊ូល ៖ កាលពីល្ងាចថ្ងៃសុក្រ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាជាសាធារណៈ ដល់ក្រុមវេជ្ជបណ្ឌិតចំនួន១៣រូប ដែលយ៉ាងហោចណាស់ មានអ្នកខ្លះបានបញ្ចេញសំឡេង អំពីការដើរចេញដោយគ្រូពេទ្យ ប្រហែល៩.០០០នាក់ ជុំវិញផែនការកំណែទម្រង់ប្រព័ន្ធ សុខាភិបាល ដើម្បីចូលធ្វើការ ឬប្រឈមនឹងការដាក់ពិន័យ ។ ការជូនដំណឹងផ្លូវច្បាប់ជាសាធារណៈ គឺជាសញ្ញា ចុងក្រោយបង្អស់នៃជំហរដ៏រឹងរូសរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះគ្រូពេទ្យសិក្ខាកាម ដែលចូលរួមក្នុងការដើរ ចេញពីការងារ ឬរិះគន់ទៅលើផែនការ...
សេអ៊ូល៖ លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនក្រុមគ្រូពេទ្យយោធា និងសហគមន៍របស់ខ្លួនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលជាផ្នែកនៃវិធានការសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រដល់ប្រព័ន្ធថែទាំសុខភាព បន្ទាប់ពីមានការដើរចេញពីការងារយ៉ាងច្រើនពីសំណាក់គ្រូពេទ្យសិក្ខាកាមជាច្រើន ។ លោក Han ក៏បានអង្វរដល់ក្រុមគ្រូពេទ្យវ័យក្មេងឲ្យត្រឡប់ទៅធ្វើការវិញតាមកាលកំណត់កាលពីថ្ងៃព្រហស្បតិ៍ដែលកំណត់ដោយរដ្ឋាភិបាល ហើយបានថ្លែងថា អាជ្ញាធរនឹងទទួលយកការស្តាប់ពីក្តីកង្វល់របស់ពួកគេ ។ លោកបានដល់ប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា “រដ្ឋាភិបាលយល់ច្បាស់ថា គ្រូពេទ្យសិក្ខាកាមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបរិយាកាសការងារ និងអាជីពនាពេលអនាគត...
សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើង ហាក់ដូចជាមិនដំណើរការនោះទេ បើទោះបីជាបានចូលគន្លងដោយជោគជ័យកាលពីខែវិច្ឆិកា ឆ្នាំមុនក៏ដោយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Shin Won Sik បានប្រាប់អ្នកយកព័ត៌មានថា “(ផ្កាយរណប) មិនបានកំណត់ឡើងវិញ ឬទំនាក់ទំនងជាមួយផែនដីនោះទេ ប៉ុន្តែគ្រាន់តែគោចរដោយគ្មានសកម្មភាព”។ ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនបានដាក់ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 របស់ខ្លួនជាផ្លូវការនៅក្នុងខែធ្នូ។ ប្រទេសនេះបានឲ្យដឹងថា...