បរទេស៖ ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង គឺ លោក Lee Jae-myung ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានចាក់លោក អំឡុងពេលនៃការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០ និង ២៧ នាទីព្រឹក...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានអនុម័តការផ្អាកមួយផ្នែក នៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨ បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាចុងក្រោយ របស់កូរ៉េខាងជើង ។ ក្រសួងការពារជាតិបានឲ្យដឹងថា ជាលទ្ធផលនៃការផ្លាស់ប្តូរនេះ កូរ៉េខាងត្បូងនឹងបន្តប្រតិបត្តិការឈ្លបយកការណ៍តាមអាកាស និងឃ្លាំមើលនៅក្នុងតំបន់គ្មានយោធា ដែលបំបែកប្រទេសទាំងពីរនៅម៉ោង ៣ រសៀល។ នាយករដ្ឋមន្ត្រីលោក Han Duck Soo បានឲ្យដឹងថា ការផ្អាកផ្នែក នៃកិច្ចព្រមព្រៀង...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា យោធាបានឲ្យដឹងថា នៅថ្ងៃអង្គារនេះ អាជ្ញាធរកូរ៉េខាងត្បូង បានឃាត់ទុកនាវារបស់កូរ៉េខាងជើង ចំនួន១គ្រឿង ដែលដឹកមនុស្សហើយគេជឿថា កំពុងស្វែងរកការធ្វើចំណាកស្រុក ដោយចេញពីទឹកដី នៃប្រទេសឯកោមួយនេះ ។ អគ្គសេនាធិការចម្រុះបានឲ្យដឹងថា នាវាធ្វើអំពីឈើតូចចំនួន១គ្រឿងត្រូវបានបញ្ឈប់ការធ្វើដំណើរដោយចេញពីទីក្រុង Sokcho ភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានគេប្រទះឃើញ នៅជិតខ្សែបន្ទាត់ព្រំដែនភាគខាងជើង...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដាបានសម្តែងការខ្នះខ្នែង ក្នុងការឈានទៅរក “យុគសម័យថ្មី” នៃទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងត្បូង ជាមួយនឹងទំនាក់ទំនង បានប្រសើរឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីទីក្រុងសេអ៊ូល បានសន្យាដោះស្រាយវិវាទការងារ ក្នុងសម័យសង្គ្រាមដ៏រ៉ាំរ៉ៃជាមួយទីក្រុងតូក្យូ។ នៅក្នុងសារមួយលោក គីស៊ីដា បានផ្ញើទៅកាន់ការជួបជុំមួយក្នុងទីក្រុងតូក្យូ ដែលពាក់ព័ន្ធនឹងឥស្សរជននយោបាយ និងធុរកិច្ចមកពីប្រទេសទាំងពីរ លោកបានលើកឡើងថា “ប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងដ៏សំខាន់សម្រាប់ធ្វើការរួមគ្នា...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង ស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ ដោយវាយតម្លៃពីរបៀបដែលវិបត្តិកាន់តែធំនៅមជ្ឈិមបូព៌ាអាចជះឥទ្ធិពលដល់សន្តិសុខជាតិរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានចាប់ផ្តើមប្រឆាំងនឹងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃចន្ទថា ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Cho...
សេអ៊ូល៖ យោងតាមប្រភពការទូតបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រទេសជប៉ុន និងចិន នៅក្នុងខែធ្នូ ដែលជាលើកទីមួយក្នុងរយៈពេល ៤ ឆ្នាំ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងបី ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ។ ទីក្រុងសេអ៊ូលក៏បានស្នើថា សេចក្តីប្រកាសរួមមួយត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំកំពូលដែលបានគ្រោងទុក ដោយទាំងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងមិនជំទាស់នឹងសំណើនេះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ កិច្ចប្រជុំកំពូល ៣ផ្លូវប្រចាំឆ្នាំត្រូវបានផ្អាកចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។ ការផ្អាកមួយផ្នែកគឺដោយសារតែទំនាក់ទំនងធ្លាក់ចុះទាបក្នុងទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង...
សេអ៊ូល ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងបរទេសចំនួន៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងធ្វើការប្រមូលរថយន្តវិញ ដោយស្ម័គ្រចិត្តចំនួន១២.៨៨០គ្រឿងដោយសារតែបញ្ហានៃការផលិត ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមហ៊ុន Mercedes-Benz Korea នឹងប្រមូលមកវិញ...
ភ្នំពេញ ៖ លោក គឹម ជីនព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ឆ្នាំ ២០២៣ ។ ក្នុងដំណើរទស្សនកិច្ច តបតាមការអញ្ជើញពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា លោក គឹម ជីនព្យូ ក៏នឹងមានជំនួប...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានផ្សាយថា កាលពីថ្ងៃពុធ យោធាកូរ៉េខាងជើង បានធ្វើការវាយប្រហារនុយក្លេអ៊ែរ ដោយក្លែងធ្វើជាវាយប្រហារលើ ប្រទេសកូរ៉េខាងត្បូង ដើម្បីជាការឆ្លើយតបទៅនឹង “សមយុទ្ធសង្រ្គាមឈ្លានពានបែបផ្សងព្រេង” របស់រដ្ឋាភិបាលនៅទីក្រុងសេអ៊ូល ជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពី រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រនៅចុងសប្តាហ៍នេះ ខណៈដែលកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនមិនបានរកឃើញបញ្ហាវិទ្យាសាស្ត្រ ឬបច្ចេកទេសទេ បើទោះបីជាមានការប្រឆាំង ក្នុងចំណោមអ្នកស្រុកជាច្រើនក៏ដោយ។ រដ្ឋាភិបាលទីក្រុងហុងកុង បានឲ្យដឹងថា ខ្លួននឹងរឹតបន្តឹងការនាំចូលអាហារសមុទ្រ របស់ប្រទេសជប៉ុនពីខេត្តចំនួន ១០ ដូចជា តូក្យូ ហ្វូគូស៊ីម៉ា...