ព័ត៌មានអន្តរជាតិ

អាមេរិក និងកូរ៉េខាងត្បូង បើកសមយុទ្ធថ្មី ជាមួយនឹងគ្រាប់ពិត

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងសេអ៊ូល
សេអ៊ូលបានបញ្ជាក់ថា កងទ័ពមកពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើ សមយុទ្ធប្រយុទ្ធរយៈពេលមួយ សប្តាហ៍ដែលពាក់ព័ន្ធនឹងអាវុធធុនធ្ងន់ និងសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែនកូរ៉េខាងជើង។

កូរ៉េខាងត្បូងបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធនេះត្រូវបានធ្វើឡើង ដើម្បីបង្កើនការត្រៀមខ្លួនខាងយោធា របស់សម្ព័ន្ធមិត្ត ក្នុងការប្រឈមមុខនឹង ការគំរាមកំហែងកាន់តែខ្លាំងពីកូរ៉េខាងជើង។

ជាការឆ្លើយតបរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានពណ៌នាកិច្ចសហការយោធា ចុងក្រោយបង្អស់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលថាជា សមយុទ្ធសង្រ្គាម ដែលមិនមានការប្រុងប្រយ័ត្នឡើយ។

សមយុទ្ធដែលពាក់ព័ន្ធ នឹងកងពលតូចថ្មើរ ជើងរបស់កងទ័ពកូរ៉េខាងត្បូង និងក្រុមប្រយុទ្ធកងពលតូច Stryker Brigade របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមនៅថ្ងៃទី២៩ខែធ្នូ នៅក្នុងទីក្រុងព្រំដែន Pocheon ចម្ងាយប្រហែល៤៦គីឡូម៉ែត្រ ប៉ុណ្ណោះនៃភាគឦសានទីក្រុងសេអ៊ូលហើយប្រតិបត្តិការ បានបញ្ចប់កាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top