សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានយកមកវិញនូវបំណែកនៃផ្កាយរណបចារកម្ម របស់កូរ៉េខាងជើង ដែលត្រូវបានបាញ់បង្ហោះ កាលពីខែឧសភា ប៉ុន្តែបានធ្លាក់ចូលទៅក្នុងសមុទ្រលឿង ដោយបានសន្និដ្ឋានថា វាមិនមានឧបករណ៍ ប្រើប្រាស់យោធានោះទេ។ អ្នកជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការវិភាគលើបំណែកផ្កាយរណប ហើយបានរកឃើញថា ផ្កាយរណបនេះមិនមាន លទ្ធភាពប្រើប្រាស់ សម្រាប់ការឈ្លបយកការណ៍ យោធានោះទេ នេះបើយោងតាមអគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង ។...
តូក្យូ៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងផ្លាស់ប្តូរ រូបិយប័ណ្ណប្រើប្រាស់ជាបន្ទាន់ ដែលបានផុតកំណត់កាលពី ៨ឆ្នាំមុន នៅក្នុងការដួលរលំជានិមិត្តរូបនៅក្នុង ទំនាក់ទំនងទ្វេភាគី ដែលបែកបាក់គ្នាជាយូរមក ក្នុងប្រវត្តិសាស្ត្រសម័យសង្គ្រាម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Shunichi Suzuki និងសមភាគីកូរ៉េខាងត្បូងលោក Choo Kyung Ho បានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ចសន្ទនាហិរញ្ញវត្ថុ លើកដំបូងដែលបានធ្វើឡើង...
បរទេស ៖ កូរ៉េខាងត្បូង បានទទួលជោគជ័យ ក្នុងការសាកល្បង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ដែលផលិត ក្នុងស្រុកដ៏សំខាន់មួយ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍កាលពីដើមសប្តាហ៍នេះ ដែលជាជោគជ័យទីបី ក្នុងចំណោមការសាកល្បង ចំនួនបួនរហូតមកដល់ពេលនេះ ខណៈដែលកូរ៉េខាងត្បូង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកការគំរាមកំហែង របស់កូរ៉េខាងជើង ដែលកំពុងវិវត្ត។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយ នៅថ្ងៃទី១ ខែមិថុនា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមអង្គការនិងក្រុមប្រមូលផ្តុំ របស់កូរ៉េខាងត្បូងជាច្រើនបាននាំគ្នា ចូលរួមធ្វើការតវ៉ាប្រឆាំងទៅនឹង ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ គេសង្កេតឃើញថា ក្រុមបាតុករបានអំពាវនាវឱ្យមានការ សុំទោសរបស់ទីក្រុងតូក្យូជុំវិញអតីតកាល ពួកសកម្មប្រយុទ្ធរបស់ខ្លួន ព្រមទាំងបញ្ហាប្រឆាំងនឹង កិច្ចសហប្រតិបត្តិការយោធាកូរ៉េខាងត្បូង-ជប៉ុន និងទាមទារឱ្យដកផែនការរបស់ជប៉ុន ក្នុងការបញ្ចេញទឹកសំណល់វិទ្យុសកម្មជាដើមផង។ ក្នុងនោះផងដែរសកម្មជនមួយក្រុម មកពីសម្ព័ន្ធភាពដើម្បីសន្តិភាព និងការបង្រួបបង្រួមកូរ៉េ ឬហៅកាត់ថាSPARKបានប្រមូលផ្តុំគ្នានៅជិតការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង នៅកណ្តាលទីក្រុងសេអ៊ូល...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងយេនឌ័ររបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ជនរងគ្រោះកូរ៉េខាងត្បូងម្នាក់ ជាទាសករផ្លូវភេទដោយបង្ខំ នៅក្នុងផ្ទះបនយោធារបស់ប្រទេសជប៉ុន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានទទួលមរណភាពនៅក្នុងសប្តាហ៍នេះ ហើយចំនួនជនរងគ្រោះដែលនៅរស់រាន មានជីវិតត្រូវបានកាត់បន្ថយមកត្រឹម៩នាក់ ។ ក្រសួងសមភាពយេនឌ័រ និងក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមការស្នើសុំរបស់ក្រុមគ្រួសារសពនោះទេ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកិច្ចព្រមព្រៀង របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីជំរុញការដាក់ពង្រាយ ទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ការបង្កើនភាពតានតឹងដល់ “មាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ”...
ប៉េកាំង៖ គោលនយោបាយគាំទ្រអាមេរិកដ៏លើសលប់ របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol រួមទាំងកិច្ចព្រមព្រៀងទប់ស្កាត់នុយក្លេអ៊ែរថ្មី របស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក ដែលអាចអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន បញ្ជូននាវាមុជទឹក នុយក្លេអ៊ែរទៅកូរ៉េខាងត្បូង បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសជិតខាងរបស់ខ្លួន ចិន រុស្ស៊ី និង ប្រទេសកូរ៉េខាងជើង ដោយមានក្រុមអ្នកវិភាគឲ្យដឹងថា គោលនយោបាយការបរទេសដ៏ខ្លាំងក្លា របស់លោក Yoon បាន “បាត់បង់តុល្យភាព” ហើយទំនងជានឹងមើលឃើញ...
សេអ៊ូល៖ មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង បានរិះគន់គោលនយោបាយការបរទេស របស់ប្រធានាធិបតីលោក Yoon Suk-yeol ចំពោះសហរដ្ឋអាមេរិកថា ជាការអាម៉ាស់កាលពីថ្ងៃសុក្រ នៅពេលនិយាយអំពីកិច្ចប្រជុំ កាលពីថ្ងៃពុធរវាងលោក Yoon និងសមភាគីសហរដ្ឋអាមេរិកលោក ចូ បៃដិន ។ លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងសំខាន់ ក្នុងកិច្ចប្រជុំគណបក្សបានឲ្យដឹងថា “ទាក់ទងទៅនឹងច្បាប់កាត់បន្ថយអតិផរណា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងខ្លាំង ចំពោះតម្រូវការរបស់ សហរដ្ឋអាមេរិក ក្នុងការហាមឃាត់ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង ដើម្បីបំពេញចន្លោះនៃការនាំចេញ បន្ទះឈីប ដែលបន្សល់ទុកដោយមិត្តភក្ដិអាមេរិក របស់ពួកគេនៅក្នុងទីផ្សារប្រទេសចិន។ លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សន្និសីទសារព័ត៌មានមួយថា ទង្វើរបស់សហរដ្ឋអាមេរិក គឺជាការគំរាមកំហែងតាមសៀវភៅសិក្សា ដែលរំខានយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាទៀង ទាត់រវាងក្រុមហ៊ុន និងធ្វើឱ្យខូចដល់បទប្បញ្ញត្តិទីផ្សារ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធានា កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ក្រុងវ៉ាស៊ីនតោនបានយល់ព្រម ដាក់ពង្រាយនាវាមុជទឹកប្រដាប់អាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកជាទៀងទាត់ ទៅកាន់កូរ៉េខាងត្បូង និងចូលរួមជាមួយក្រុងសេអ៊ូល ក្នុងប្រតិបត្តិការផែនការនុយក្លេអ៊ែររបស់ខ្លួន ។ ជាថ្នូរនឹងគ្នា ប្រទេសកូរ៉េខាងត្បូងបាន យល់ព្រមមិនអភិវឌ្ឍអាវុធ...