បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសកល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគណនាចំនួនអ្នកស្លាប់បន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌាពីបុព្វហេតុណាមួយក្នុងពេលមានជំងឺរាតត្បាតរហូតដល់ថ្ងៃទី ២១ ខែមិថុនា។ ពួកគេក៏បានអនុវត្តការប៉ាន់ស្មាននៃអត្រាមរណភាពនៃការឆ្លងមេរោគ និងបានរកឃើញថាការស្លាប់គឺអាចលើសពីចំនួនប្រកាសរបស់រដ្ឋាភិបាលលើសគឺប្រហែល ១០ ដងនៃចំនួនអ្នកស្លាប់ផ្លូវការរបស់កូវីដ១៩ នៅក្នុងប្រទេសដោយអ្នកស្លាប់គឺអាចកើនដល់ជាង ៤លាននាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ដោយបានច្រានចោលនូវការអះអាងថា ចំនួនអ្នកស្លាប់ផ្លូវការនៃ COVID-១៩...
បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនមិនអាច ទទួលយកគម្រោងរបស់អង្គការ សុខភាពពិភពលោក សម្រាប់គម្រោង ទីពីរនៃការសិក្សា អំពីប្រភពនៃជម្ងឺកូវីដ១៩បាននោះទេ។ លោក Zeng Yixin អនុរដ្ឋមន្ត្រីសុខាភិបាលជាតិ បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះការស្នើធ្វើការ ស៊ើបអង្កេតបន្ថែមទៀត ចំពោះប្រភពនៃជម្ងឺរាតត្បាត ហើយជាពិសេសនោះ គឺទ្រឹស្តីដែលថា មេរោគនេះអាចលិចធ្លាយ ចេញពីមន្ទីរពិសោធន៍របស់ប្រទេសចិន។...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានទៅចូលបុណ្បសព ដោយមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរ បង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ គិតត្រឹមម៉ោងនេះមានចំនួន ៦០នាក់ហើយ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧១នាក់ និងករណីជាសះស្បើយ ចំនួន ១៩នាក់។
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវជំងឺកូវីដ១៩ បានរកឃើញករណីអ្នកជំងឺកូវីដ១៩ ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផ្សាររដ្ឋ-ទំនើប និងម៉ាត មូយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងនោះរួមមាន៖ +ផ្សារទំនេីបឡាក់គី (LUCKY SUPERMARKET) សាខាវិមានកូឡាប ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនអ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។ ។សូមអំពាវនាវដល់ ប្រជាពលរដ្ឋ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៤៧នាក់ថ្មី និងមានករណីជាសះស្បើយ ៤១នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,២០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,២៤៤នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២2 ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៦នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៧៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២០៨៩នាក់ និងកំពុងសម្រាកព្យាបាល៦៥៨នាក់ ស្លាប់៣៩នាក់៕
បរទេស៖ ក្រុមហ៊ុនឱសថខ្នាតយក្សអាមេរិក Pfizer ជាមួយនឹងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech បានប្រកាសកិច្ចព្រមព្រៀងមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយក្រុមហ៊ុនឱសថ ជីវសាស្ត្រអាហ្វ្រិកខាងត្បូង Biovac ដើម្បីធ្វើការផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ សម្រាប់ចែកចាយនៅក្នុងសហព័ន្ធអាហ្វ្រិក ដែលមានបញ្ហាថ្នាំវ៉ាក់សាំង។ ប៉ុន្តែកិច្ចព្រមព្រៀងគ្នានោះ បានជួបជាមួយការរិះគន់ពីក្រុមអន្តរជាតិ ដែលប្រយុទ្ធប្រឆំាងភាពក្រីក្រ និងសម្រាប់ការទទួលបានឱសថ ដែលជាការបោះជំហាន ដ៏ល្អក្នុងទិសដៅដ៏ត្រឹមត្រូវ បានមកដល់យឺតយ៉ាវហួស និងខ្វះខ្វាតនូវអ្វីដែលគេត្រូវការចាំបាច់។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណី រកឃេីញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណី ជាសះស្បេីយ ចំនួន៤៤នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨១១នាក់ទៀត ជាសះស្បើយចំនួន៧៩៨នាក់ និងស្លាប់ចំនួន២០នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៥១១នាក់ និងអ្នកដំណើរពីបរទេសចំនួន៣០០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧០៤១៩ នាក់ និងអ្នកជាសះស្បើយចំនួន៦២៥៧៧នាក់ និងអ្នកស្លាប់ចំនួន១១៨៨នាក់៕