ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះ បាន គឹមហ៊ាង អាយុ ៥៣ឆ្នាំដែលបានរកឃើញឆ្លងជំងឺកូវីដ១៩ បានចូលទៅព្យាបាលជំងឺនៅមន្ទីរព្យាបាល ឃាង រ៉ូហ្សា ស្ថិតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃ២៣ មិថុនា ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ២៩ មិថុនា ។ បើតាមការរៀបរាប់របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល ស្រ្តី...
ភ្នំពេញ ៖ ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ៩ បុរសម្នាក់ ឈ្មោះ ខន សុខឿន បានក្រាបថ្វាយបង្គំក្រុមគ្រូពេទ្យដែលបានទាញយកជីវិតគាត់ចេញពីចង្កូមមច្ចុរាជនៃជំងឺដដ៏កាចសាហាវនេះ។ នេះបើតាមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃ២៩ មិថុនា ។ លោក ខន សុខឿន បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័ក នៅផ្ទះចំនួន១៤ថ្ងៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៦នាក់បន្ថែមទៀត ក្នុងនោះ(០៧ករណី សហគមន៍ និង៣៩ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៤១...
ភ្នំពេញ៖ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន២៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៣៤នាក់...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកុវីដ១៩ថ្មីចំនួន៨៨៣នាក់ទៀត ជាសះស្បើយចំនួន៦០៧នាក់ និងស្លាប់ចំនួន១៦នាក់។ ក្នុងនោះឡករណីឆ្លងសហគមន៍ចំនួន៧៤៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៨៥៣២ នាក់ អ្នកជាសះស្បើយចំនួន៤២៧៦៤នាក់ និងអ្នកស្លាប់ចំនួន៥៥៦នាក់៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៣នាក់ និងកំពុងសម្រាកព្យាបាល ១៤៥នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌ ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៧នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវីជ្ជមាន ជំងឺកូវីដ-១៩ ចំនួន២៨នាក់បន្ថែមទៀត ក្នុងនោះ ២ករណីជាករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភ: និង២៦ករណី ជាករណីនាំចូលពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន០១នាក់ ។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្ដរមានជ័យមានអ្នកជំងឺកូវីត-១៩ចំនួន ៣៣៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥២នាក់ថ្មី និងមានករណីជាសះស្បើយ១០២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១២០៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨២៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧០នាក់ ស្លាប់១៣នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៥នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ៩នាក់ ។