បរទេស៖ ករណីឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសរុស្ស៊ី បានកើតដល់ចំនួន៧លានករណី នៅថ្ងៃអាទិត្យនេះ ដោយប្រទេសនេះ បានរាយការណ៍ករណីឆ្លងថ្មីចំនួន១៨.៦៤៥ករណី ក្នុងរយៈពេល២៤ម៉ោង និងការណីស្លាប់ជាង៧៩៣នាក់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មាន The Daily Star នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនតួលេខដ៏ថ្មីបំផុតនេះ បានធ្វើឲ្យមានចំនួនឆ្លងជម្ងឺកូវីដ១៩សរុបចំនួន៧.០១២.៥៩៩ករណី ជាមួយចំនួនស្លាប់សរុប១៨៧.២០០នាក់។ ទីភ្នាក់ងារស្ថិតិរដ្ឋរបស់ប្រទេសរុស្ស៊ី Rosstat...
អ៊ូឡានបានទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសម៉ុងហ្គោលី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៦២៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលជាថ្ងៃទី៥ជាប់ៗគ្នាមកនេះដែលមានអ្នកឆ្លងជំងឺ ប្រចាំថ្ងៃលើសពី៣.០០០នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទំាងប្រទេសបានកើន ឡើងដល់២៣២.៣១៣នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ចំនួន៣នាក់នៃអ្នកដែលឆ្លងជំងឺត្រូវបានបញ្ជាក់ចុងក្រោយនេះ គឺជាអ្នកនំាចូលពីខាងក្រៅ ដែលមកពី បរទេស និងផ្សេងទៀតជាអ្នកឆ្លងក្នុងស្រុកទាំងអស់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១៩ នាក់ទៀត ជាសះស្បើយចំនួន៣៩៧ នាក់ និងស្លាប់ចំនួន៩ នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន២៥៤ នាក់ និងអ្នកដំណើរពីបរទេសចំនួន១៦៥ នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៤ ៤១៧ នាក់ អ្នកជាសះស្បើយចំនួន ៨៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ចំនួន ៣០នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៤២នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៤៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៨០នាក់ និងកំពុងសម្រាកព្យាបាល៤៥៦នាក់ ស្លាប់១១៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១០៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣៣នាក់ និងករណីស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុចបចំនួន៥,៩១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤,៩៧៥នាក់ និងកំពុងសម្រាកព្យាបាល៨៦០នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១០២ថ្មី និងមានករណីជាសះស្បើយ៧៨នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៨១៩ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.២៩៥នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរក ឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០២នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន៩៨នាក់ បន្ថែមទៀតផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ទៀត និងបានរកឃើញករណីប្រភេទដែលតា ០៨នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាល ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ថ្មី និងមានករណីស្លាប់ចំនួន០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៧៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣,៥៤១នាក់ និងកំពុងសម្រាកព្យាបាល១៤៦នាក់ និងស្លាប់៦៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ចំនួន ៩៧នាក់ថ្មី និងមានករណីជាសះស្បើយ ៣៣នាក់ បន្ថែមទៀតផងដែរ។