Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងថ្មី ១០២នាក់ និងជាសះស្បើយ ៧៨នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១០២ថ្មី និងមានករណីជាសះស្បើយ៧៨នាក់ បន្ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៨១៩ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.២៩៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១.៤០៩ នាក់ ស្លាប់ចំនួន ១២នាក់៕

To Top