ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ ឈ្មោះ ឡៃ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅអចិន្ត្រៃភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេ ញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការ ប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនក្នុងភូមិសាស្រ្ត ភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកែប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ជំងឺកូវីដ-១៩ ចំនួន៧នាក់ទៀត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លើអ្នកធ្វើដំណើរមកពីកាស៊ីណូ សុខ គឹមម៉េង(ច្រកតន់ហន់) ស្រុកកំពង់ត្រាច ខេត្តកំពត និងអ្នកប៉ះពាល់ផ្ទាល់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ០៦នាក់និងជាសះស្បើយចំនួន ០១នាក់ ។
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២,៤០៨ នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ ដែលមានចំនួនសរុបដល់ទៅ ៤៦៥,១៩៩ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលប្រេស៊ីល បានបញ្ជាក់ឲ្យដឹងថា សរុបការករណីឆ្លងថ្មីមានចំនួន ៧៨,៩២៦ ករណី ត្រូវបានរកឃើញដោយ បង្កើនចំនួនអ្នកឆ្លងមេរោគកើនឡើងដល់ ១៦,៦២៤,៤៨០ នាក់។ ប្រទេសប្រេស៊ីល...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៩នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០ កុម្ភៈ មកពីខេត្តប៉ៃលិនចំនួន៦០នាក់ ស្រុកសំពៅលូនចំនួន១នាក់ ក្រុងបាត់ដំបងចំនួន៣នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងករណីជាសះស្បើយ ចំនួន១២នាក់។
ភ្នំពេញ៖ រដ្ឋខេត្តស្វាយរៀង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ម្នាក់ ឈ្មោះ ពេជ្រ ភឿន អាយុ៤២ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩។ រដ្ឋបាលខេត្តស្វាយរៀង មានការសោកស្ដាយជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ ជាមួយគ្រួសារសព ចំពោះការបាត់បង់សាច់ញាតិ ជាទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធលោក ពេជ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦០នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារបានបន្ត រកឃើញអ្នកឆ្លងថ្មីចំនួន២៥ នាក់ និងមានអ្នកជំងឺកូវីដ១៩ ចំនួន១០៧នាក់ (ស្រី ៥៤នាក់)ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ វិញប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ។