ភ្នំពេញ៖ បើតាម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺចំនួន ១០០នាក់បន្ថែមទៀត នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យរបស់អោយ ត្រឡប់ទៅផ្ទះវិញ នៅរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
ភ្នំពេញ៖ ក្មេងតូចៗ២នាក់ទៀតហើយដែលជាសះស្បើយពីជំងឺកូវីដ១៩ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ។ ក្រោយឃើញការជាសះស្បើយ លោកហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺកូវីដ១៩ មិនយោគយល់ដល់ក្មេងឬចាស់ទេ វាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប។ តាមរូបភាព៣សន្លឹកបង្ហាញពីក្មេងទាំង២ជាសះស្បើយដើម្បីត្រៀមទៅផ្ទះវិញនោះ លោកថា រូបនេះមើលទៅធ្វើឲ្តអារម្មណ៍រំភើបផង ក្តុកក្តួលផង៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹង ថាមានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ម្នាក់ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញ តំបន់បិទខ្ទប់ នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)...
ទី១ សហរដ្ឋអាមេរិក ឆ្លង 33,180,441នាក់, ស្លាប់ចំនួន 591,062នាក់, អ្នកជាសះស្បើយ 25,823,800នាក់ទី២. ឥណ្ឌា ឆ្លង 19,925,604នាក់, ស្លាប់ 218,959នាក់ និងជាសះស្បើយ 16,293,003នាក់,ទី៣. ប្រេស៊ីល ឆ្លង 14,754,910នាក់, ស្លាប់ 407,775នាក់ និងមានអ្នកជាសះស្បើយ 13,278,718នាក់,ទី៤....
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខា ភិបាល លោកស្រី ឱ វណ្ណឌីនបានថ្លែងនារាត្រីថ្ងៃ៣០ មេសា ថា បេីបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេ នោះការចម្លងនៅតែមាន ហេីយខ្សែចម្លងរឹតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពនៃការគ្រប់គ្រង។ លោកស្រីបានបន្តលើកជាឧទាហរណ៍ពីប្រទេសឥណ្ឌា ខណៈឥណ្ឌាកំពុងផ្ទុះការកើនឡើងអ្នកកូវីដ ដោយឆ្លងរាប់ម៉ឺននាក់ក្រោយពលរដ្ឋនាំគ្នាទៅមុជទឹកក្នុងទន្លេដើម្បីដេញជំងឺនេះ។ លោកស្រីបន្តថា...
ទី១ សហរដ្ឋអាមេរិក អ្នកឆ្លងវីរុស 33,044,068នាក់, ស្លាប់ចំនួន 589,207នាក់, អ្នកជាសះស្បើយ 25,641,574នាក់ទី២. ឥណ្ឌា មានអ្នកឆ្លង 18,762,976នាក់, ស្លាប់ 208,330នាក់ និងជាសះស្បើយ 15,384,418នាក់,ទី៣. ប្រេស៊ីល មានអ្នកឆ្លងវីរុស 14,592,886នាក់, ស្លាប់ 401,417នាក់ និងមានអ្នកជាសះស្បើយ 13,152,118នាក់,ទី៤....
បរទេស៖ ប្រទេសឡាវបានបញ្ជាក់ពី ករណីឆ្លងថ្មីនៃវីរុសកូវីដ-19 ចំនួន ៨៥ នាក់បន្ថែមទៀតនៅថ្ងៃទី៣០មេសានេះ ដោយនៅទីក្រុងវៀងចន្ទន៍ មានចំនួនករណីឆ្លងខ្ពស់បំផុត។ យោងតាមសារព័ត៌មាន Laostian Times ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារថ្នាក់ជាតិសម្រាប់ការការពារនិង គ្រប់គ្រងជំងឺកូវីដ-19 បានបញ្ជាក់ពីករណីឆ្លងថ្មីនៃ Covid-19 ចំនួន ៨៥ ករណី...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បាន ចេញសេចក្ដីសម្រេច កំណត់យកភូមិ១៧ និង២២ សង្កាត់បឹងកក់២ ជាតំបន់លឿងទុំ និងភូមិ២៣ សង្កាត់បឹងកក់២ និងភូមិ១០ សង្កាត់បឹងសាឡាង ជាតំបន់ក្រហម។
ភ្នំពេញ ៖រដ្ឋបាលខេត្តព្រះសីហនុ បានសំរេចដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរចូល មកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពី រាជធានីភ្នំពេញ និងខេត្តសៀមរាប៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាលជា “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្ដីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល...