Covid-19

ប្រទេសឡាវ មានអ្នកឆ្លងកូវីដ១៩ សរុបកើនដល់ ៧៥៧នាក់ ក្រោយរកឃើញអ្នកឆ្លងថ្មី ៨៥នាក់ថែមទៀត

បរទេស៖ ប្រទេសឡាវបានបញ្ជាក់ពី ករណីឆ្លងថ្មីនៃវីរុសកូវីដ-19 ចំនួន ៨៥ នាក់បន្ថែមទៀតនៅថ្ងៃទី៣០មេសានេះ ដោយនៅទីក្រុងវៀងចន្ទន៍ មានចំនួនករណីឆ្លងខ្ពស់បំផុត។

យោងតាមសារព័ត៌មាន Laostian Times ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារថ្នាក់ជាតិសម្រាប់ការការពារនិង គ្រប់គ្រងជំងឺកូវីដ-19 បានបញ្ជាក់ពីករណីឆ្លងថ្មីនៃ Covid-19 ចំនួន ៨៥ ករណី នៅក្នុងសេចក្តីប្រកាសប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃនេះដែលធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនដល់ ៧៥៧ នាក់

ផ្ទាំងពាណិជ្ជកម្ម

ក្នុងចំណោមករណីថ្មី គឺអ្នកឆ្លងចំនួន ៦៩ ករណីត្រូវបានកត់ត្រានៅទីក្រុងវៀងចន្ទន៍, ៧ ករណីត្រូវបានរាយការណ៍នៅក្នុងខេត្តបកែវ, ៣ ករណីនៅខេត្ត Savannakhet, ២ ករណីបានរាយការណ៍នៅខេត្ត Vientiane និងខេត្ត Xayabouly និងមួយករណីទៀតនៅខេត្តចំប៉ាសាក់និងខេត្ត Oudomxay ។

ការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីបានរាលដាលពាសពេញ ១៥ ខេត្តក្នុងប្រទេសឡាវហើយមានតែខេត្តចំនួន ៣ ប៉ុណ្ណោះដែលមិនទាន់មានមេរោគនេះគឺ ខេត្ត Attapeu, ខេត្ត Xaysomboun និងខេត្ត Houaphan៕ប្រែសម្រួលៈ ណៃ តុលា

To Top