បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃតំបន់កូសូវ៉ូ ដែលជាខេត្តផ្តាច់ខ្លួន ពីប្រទេសស៊ែប៊ី នោះកាលពីថ្ងៃពុធម្សិលមិញ បានថ្លែងប្រាប់ទៅកាន់បណ្តា ក្រុមអ្នកសារព័ត៌មានថា កូសូវ៉ូនឹងធ្វើការផ្ញើលិខិតជាផ្លូវការមួយ ទៅកាន់សហភាពអឺរ៉ុប ក្នុងការស្នើសុំជាសមាជិកពេញសិទ្ធ នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ។ រដ្ឋមន្ត្រីការបរទេសលោកស្រី Gervalla-Schwarz បានប្រាប់ទៅកាន់សារព័ត៌មាន KlanKosova បានបញ្ជាក់បែបនេះថា៖ ពួកយើងនឹងធ្វើការដាក់ពាក្យស្នើសុំ នៅក្នុងឆ្នាំនេះ ហើយយើងបានធ្វើការរៀបរាប់ប្រាប់ ទៅកាន់ដៃគូជាអន្តរជាតិរបស់យើងរួចរាល់ហើយ ដែរអំពីគោលបំណង នៃការដាក់ពាក្យក្នុងឆ្នាំនេះ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសស៊ែប៊ី លោក Aleksandar Vucic នឹងមិនរំពឹងទុក ថាទទួលបានអ្វីឡើយ ចេញពីកិច្ចប្រជុំជាមួយនឹង រដ្ឋាភិបាលកូសូវ៉ូ នៅពេលខាងមុខនេះ។ ថ្លែងទៅកាន់ទូរទស្សន៍ RTS TV កាលពីថ្ងៃម្សិលមិញដដែលនេះ លោក Vucic ក៏បានប្រើប្រាស់ពាក្យរិះគន់មួយចំនួន...