ព័ត៌មានជាតិ
ជនបរទេសស្នាក់នៅកម្ពុជា ចាប់ពី ២ឆ្នាំឡើងទៅ អាចស្នើសុំបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទ កោះកែរ ដោយមិនបង់ថ្លៃ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យជនបរទេស ស្នាក់នៅកម្ពុជា ចាប់ពី ២ឆ្នាំឡើងទៅ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ យោងតាមសេចក្ដី ជូនដំណឹងរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ កញ្ញា បានឲ្យដឹងថា «ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្ត ដល់ជនបរទេស ដែលស្នាក់នៅ ក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត...