ព័ត៌មានជាតិ
ពលរដ្ឋអេស្ប៉ាញជាង៥.០០០នាក់បង្ខំចិត្តជម្លៀសខ្លួនចេញ បន្ទាប់ពីផ្ទុះភ្នំភ្លើងលើកោះ La Palma
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ពលរដ្ឋចន្លោះពី៥.០០០នាក់និង១០.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញ បន្ទាប់ពីភ្នំភ្លើងមួយបានចាប់ផ្តើមផ្ទុះឡើង នៅលើដែនកោះ La Palma នៃកោះ Canary ប្រទេសអេស្ប៉ាញ កាលពីរសៀលថ្ងៃអាទិត្យ ។ ក្រុមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ការជម្លៀសខ្លួន បានចាប់ផ្តើមឡើងនៅក្នុងពេលនៃការផ្ទុះឡើងដែលចាប់ផ្តើមនៅម៉ោង ៣និង១២នាទីល្ងាច ម៉ោងក្នុងស្រុក នៅពេលភ្នំភ្លើង...