ព័ត៌មានជាតិ

ពលរដ្ឋអេស្ប៉ាញជាង៥.០០០នាក់បង្ខំចិត្តជម្លៀសខ្លួនចេញ បន្ទាប់ពីផ្ទុះភ្នំភ្លើងលើកោះ La Palma


ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ពលរដ្ឋចន្លោះពី៥.០០០នាក់និង១០.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញ បន្ទាប់ពីភ្នំភ្លើងមួយបានចាប់ផ្តើមផ្ទុះឡើង នៅលើដែនកោះ La Palma នៃកោះ Canary ប្រទេសអេស្ប៉ាញ កាលពីរសៀលថ្ងៃអាទិត្យ ។


ក្រុមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ការជម្លៀសខ្លួន បានចាប់ផ្តើមឡើងនៅក្នុងពេលនៃការផ្ទុះឡើងដែលចាប់ផ្តើមនៅម៉ោង ៣និង១២នាទីល្ងាច ម៉ោងក្នុងស្រុក នៅពេលភ្នំភ្លើង Cumbre Viejo ។


ការផ្ទុះបានកើតឡើងបន្ទាប់ពីមួយសប្តាហ៍ ដែលមានជាង២០.០០០ដងនៃការរញ្ជួយដីដែលបានវាយតម្លៃនៅលើដែនកោះ La Palma ដែលជាជំនាន់ថ្មីទី២នៃកោះ Canary ។
ការរញ្ជួយប្រមាណស្ថិតក្នុងកម្រិត៤ដែលបានប្រកាសឲ្យដឹងនៃការចាប់ផ្តើមផ្ទុះឡើងជាមួយនឹងការផ្សព្វផ្សាយរូបភាពតាម កញ្ចក់ទូរទស្សន៍ផងដែរបង្ហាញពីផេះដែលបានភាយចេញ ផ្សែងនិងផ្កាភ្លើងដែលបានប៉ើងមកលើជើងភ្នំ នៅវេលាម៉ោង ១០យប់ ហើយផ្កាភ្លើងបានបែកជា៧ ចំណែកនៅលើទីលំហ ។


ទន្ទឹមនឹងនេះដែរ អ្នកស្រុកជាច្រើនត្រូវបានគេផ្តល់ដំបូន្មានឲ្យនៅតែក្នុងផ្ទះ ដោយឲ្យបិទទ្វារ និងបង្អួច ដើម្បីការពារផលប៉ះ ពាល់ពីផេះដែលប៉ើងចេញពីភ្នំភ្លើង ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top