ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការ នៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខានេះ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញ នូវសូចនាករកម្រិតយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ ទៅក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នេះបើតាមការលើកឡើងរបស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានគូសបញ្ជាក់ថា សូចនាករកម្រិតយុទ្ធសាស្រ្តទាំងនេះ គឺជាកិច្ចការងារ...
ភ្នំពេញ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ២០២៤ ពោលគឺរយៈពេល៦ខែ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេវាសាធារណៈ ដល់កម្មករនិយោជិតខ្មែរ តាមរយៈការពិនិត្យ និងផ្ដល់វិញ្ញាបនបត្រពិនិត្យ កាយសម្បទាសរុប២៨៦,២៥៤នាក់ ក្នុងនោះនិយោជិតជាស្រ្តីមាន ១៩៧,៥៧៧ នាក់ ។ បន្ថែមពីនោះនាយកដ្ឋាន ពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តល់សេវាបណ្តុះបណ្តាល...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ការធ្វើបាតុកម្មរបស់កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ដែលមានអាសយដ្ឋាន ស្ថិតនៅផ្លូវចំការដូង(២១៧) ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នេះ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (SICMS) សម្រាប់ម្ចាស់ ឬនាយករោងចក្រសហគ្រាសអាចចូលទៅបំពេញនីតិវិធីនៅលើប្រព័ន្ធអនឡាញបានតាមរយៈវេបសាយផ្លូវការរបស់ក្រសួងផ្ទាល់ ឬអាចសួរព័ត៌មានបន្ថែមក្នុងក្រុម “សម្រាប់និយោជក” តាមរយៈតេឡេក្រាម https://t.me/EmployerChat ។ គួរកត់សំគាល់ថា ក្រៅតែពីការបង្ហាញនីតិវិធីនៃការបំពេញទម្រង់បែបបទនៃរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះក្រសួងការងានិងបណ្តុះបណ្តាលវិជ្ជាជីវៈរក៏បានដាក់បញ្ចូលផងដែរនៅក្នុងវេបសាយផ្លូវការរបស់ខ្លួនអំពីការបង្ហាញអំពីលិខិតបទដ្ឋាន សៀវភៅណែនាំ សំណួរ ចម្លើយ វីដេអូនៃរបៀបប្រើប្រាស់ ជំនួយបន្ថែម និងរបៀបចូលជាមន្រ្តីត្រួតពិនិត្យនៃនីតិវិធីនេះជាដើម។ គួរបញ្ជាក់ថា ការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងការងារ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើទំនើបកម្មកម្មវិធីកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារសំខាន់ៗចំនួន១៧ប្រភេទនៅលើប្រព័ន្ធអ៊ីនធើណែតដើម្បីសម្រួលដល់វិស័យឯកជនឱ្យមានភាពងាយស្រួល និងតម្លាភាពដែលស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងវិស័យអប់រំបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល។បើតាមក្រសួងការងារ ក្នុងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារចំនួន១៧ នោះមានដូចជា : ទី១ ការចុះបញ្ជិការសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស។ ទី២ ការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំសហគ្រាស។ទី៣ ការចុះបញ្ជិកាសៀវភៅបើកប្រាក់/ផ្តល់លិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ។ទី៤ ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស។ទី៥ ការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ។ទី៦ការផ្តល់សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ។ទី៧ បច្ចុប្បន្នភាពទិដ្ឋាការ «ចូល»លើសៀវភៅការងារ។ទី៨ បច្ចុប្បន្នភាពទិដ្ឋាការ «ចេញ»លើសៀវភៅការងារ។ទី៩ ការផ្តល់ទុតិយតាសៀវភៅការងារ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈឆ្នាំ២០២៤នេះ បានធ្វើជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលធ្វើប្រារព្ឋឡើងនៅទីស្តីការក្រសួងការងារ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយកគ្រប់គ្រងនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដើម្បីទទួលបានជំនាញជាក់លាក់សម្រាប់ទីផ្សារការងារ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងនាយកគ្រប់គ្រងនៃអង្គការPSEដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដំណើរការ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៥៤៥ថ្នាក់នៅទូទាំងប្រទេស ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ កុម្ភៈ នេះ។ បើតាមអ្នកនាំពាក្យ ក្នុងចំណោមទាំងជាង៥០០ថ្នាក់នេះ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យាHuawei ប្រចាំនៅប្រទេសកម្ពុជាដែលដឹកនាំដោយលោក YAO Yuya នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះដែលបានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាប្រមាណ១០០០នាក់ជារៀងរាល់ឆ្នាំលើការបណ្តុះបណ្តាលបច្ចេកវិទ្យា...