ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារ ជាមួយលោក Phillipe Schneuwly នាយកប្រតិបត្តិ នៃអង្គការSwissContact នៅទីស្តី្គការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញ និងពង្រឹងកិច្ចសហការ បណ្តុះបណ្តាលជំនាញបច្ចេកទេស...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រកាសបើកជាផ្លូវការនូវកម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលជាកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីនេះបានធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានអ្នកចូលរូមប្រមាណ៣៧០០នាក់ ដែលជាសិក្ខាកាម យុវជន និងលោកគ្រូអ្នកគ្រូ រួមទាំងតំណាងវិស័យឯកជន។ ថ្លែងទៅកាន់សិក្ខាកាម លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លទ្ធផលចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៤ បានលើកឡើងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំបំពេញការងារយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយនូវការងារដែលជាអនុសាសន៍របស់សម្តេចនារយៈពេល៤ខែដើមអាណត្តិមកនេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមថា៖ «ក្រសួងបានធ្វើ និងសូមកោតសរសើរដែលអនុវត្តបាននូវចំណុចអនុសាសន៍ចំណុចនៅមុនឆ្នាំ២០២៣។ ថ្ងៃនេះយើងសង្ខេបអ្វីដែលយើងបានធ្វើក្នុងរយៈពេល៤ខែដើមអាណត្តិទី៧ ដោយខ្ញុំមិននិយាយពាក់ព័ន្ធនឹងវិស័យផ្សេងទៀត[វិស័យការងារ]…យើងធ្វើច្រើនណាស់»។ ការសរសើរបែបនេះបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តីបានស្តាប់របាយការណ៍របស់លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង...
ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៦ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងបានដាក់ចេញនូវ សកម្មភាពអាទិភាព និងបន្ទាន់មួយចំនួន សំដៅពង្រឹងយន្តការអធិការកិច្ចការងារ និងពង្រឹងសមត្ថភាពមន្ត្រី អធិការកិច្ចការងារ ដើម្បីការពារ ផលប្រយោជន៍ និងសិទ្ធិបងប្អូន កម្មករនិយោជិត។ ថ្លែងក្នុងពិធី ជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិតចូលរួមចំនួន...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិត នៃសហគ្រាស គ្រឹះស្ថានទាំងអស់ បានឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល នៅថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំដែលជាទិវាសន្តិភាព នៅកម្ពុជាបន្ថែមលើថ្ងៃឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល ដែលមានកំណត់ ស្ដីពី ការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤។ សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ បានចេញស្តីជូនដំណឹងដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ។ ជាការចេញសេចក្តីជូនដំណឹង ក្រោយមានការជ្រើសរើសពលករទៅកាន់ប្រទេសអ៊ីស្រាអែលដោយខុសច្បាប់លើបណ្តាញតេឡេក្រាម។ សេចក្តីជូនដំណឹងរបស់ក្រសួងគូសបញ្ជាក់ថា៖ “ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្ពីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងរយៈពេល៤ខែដំបូង នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមកិច្ចដឹកនាំរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលធំៗមួយចំនួនគួរឱ្យកត់សម្កាល់លើ វិស័យការងារ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ការលើកកម្ពស់ជីវភាពកម្មករនិយោជិត ពង្រឹងកិច្ចសហការជាមួយបណ្តាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ពង្រឹងកិច្ចកសហប្រតិបត្តិការជាមួយបណ្តាសហជីព និងបណ្តាវិស័យឯកជនានាលើការបង្វឹកកូនជាងជាដេីម។ សមិទ្ធផលនៃកិច្ចការសំខាន់ៗទាំងនោះរួមមាន ការបញ្ចប់ដោយជោគជ័យលើការសម្របសម្រួលចរចាប្រាក់ឈ្នួលអប្បបរមាសំរាប់កម្មករនិយោជិតចំនួន ២០៤...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងបើកបវេសនកាលសម្រាប់ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខណៈមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត ២ម៉ឺននាក់។ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...