ភ្នំពេញ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ២០២៤ ពោលគឺរយៈពេល៦ខែ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេវាសាធារណៈ ដល់កម្មករនិយោជិតខ្មែរ តាមរយៈការពិនិត្យ និងផ្ដល់វិញ្ញាបនបត្រពិនិត្យ កាយសម្បទាសរុប២៨៦,២៥៤នាក់ ក្នុងនោះនិយោជិតជាស្រ្តីមាន ១៩៧,៥៧៧ នាក់ ។ បន្ថែមពីនោះនាយកដ្ឋាន ពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តល់សេវាបណ្តុះបណ្តាល...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ការធ្វើបាតុកម្មរបស់កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ដែលមានអាសយដ្ឋាន ស្ថិតនៅផ្លូវចំការដូង(២១៧) ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នេះ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (SICMS) សម្រាប់ម្ចាស់ ឬនាយករោងចក្រសហគ្រាសអាចចូលទៅបំពេញនីតិវិធីនៅលើប្រព័ន្ធអនឡាញបានតាមរយៈវេបសាយផ្លូវការរបស់ក្រសួងផ្ទាល់ ឬអាចសួរព័ត៌មានបន្ថែមក្នុងក្រុម “សម្រាប់និយោជក” តាមរយៈតេឡេក្រាម https://t.me/EmployerChat ។ គួរកត់សំគាល់ថា ក្រៅតែពីការបង្ហាញនីតិវិធីនៃការបំពេញទម្រង់បែបបទនៃរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះក្រសួងការងានិងបណ្តុះបណ្តាលវិជ្ជាជីវៈរក៏បានដាក់បញ្ចូលផងដែរនៅក្នុងវេបសាយផ្លូវការរបស់ខ្លួនអំពីការបង្ហាញអំពីលិខិតបទដ្ឋាន សៀវភៅណែនាំ សំណួរ ចម្លើយ វីដេអូនៃរបៀបប្រើប្រាស់ ជំនួយបន្ថែម និងរបៀបចូលជាមន្រ្តីត្រួតពិនិត្យនៃនីតិវិធីនេះជាដើម។ គួរបញ្ជាក់ថា ការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងការងារ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើទំនើបកម្មកម្មវិធីកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារសំខាន់ៗចំនួន១៧ប្រភេទនៅលើប្រព័ន្ធអ៊ីនធើណែតដើម្បីសម្រួលដល់វិស័យឯកជនឱ្យមានភាពងាយស្រួល និងតម្លាភាពដែលស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងវិស័យអប់រំបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល។បើតាមក្រសួងការងារ ក្នុងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារចំនួន១៧ នោះមានដូចជា : ទី១ ការចុះបញ្ជិការសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស។ ទី២ ការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំសហគ្រាស។ទី៣ ការចុះបញ្ជិកាសៀវភៅបើកប្រាក់/ផ្តល់លិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ។ទី៤ ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស។ទី៥ ការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ។ទី៦ការផ្តល់សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ។ទី៧ បច្ចុប្បន្នភាពទិដ្ឋាការ «ចូល»លើសៀវភៅការងារ។ទី៨ បច្ចុប្បន្នភាពទិដ្ឋាការ «ចេញ»លើសៀវភៅការងារ។ទី៩ ការផ្តល់ទុតិយតាសៀវភៅការងារ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈឆ្នាំ២០២៤នេះ បានធ្វើជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលធ្វើប្រារព្ឋឡើងនៅទីស្តីការក្រសួងការងារ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយកគ្រប់គ្រងនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដើម្បីទទួលបានជំនាញជាក់លាក់សម្រាប់ទីផ្សារការងារ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងនាយកគ្រប់គ្រងនៃអង្គការPSEដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដំណើរការ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៥៤៥ថ្នាក់នៅទូទាំងប្រទេស ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ កុម្ភៈ នេះ។ បើតាមអ្នកនាំពាក្យ ក្នុងចំណោមទាំងជាង៥០០ថ្នាក់នេះ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យាHuawei ប្រចាំនៅប្រទេសកម្ពុជាដែលដឹកនាំដោយលោក YAO Yuya នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះដែលបានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាប្រមាណ១០០០នាក់ជារៀងរាល់ឆ្នាំលើការបណ្តុះបណ្តាលបច្ចេកវិទ្យា...
ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជារបស់ប្រជាពលរដ្ឋ សិស្សនិស្សិត ក្រសួងការងារបានបង្ហាញពីយុទ្ធសាស្ត្រមួយចំនួនដើម្បីកំណត់ថា ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងនោះ ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការស្វែងរកការងារធ្វើ។ បើតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ នៅក្នុងយុទ្ធសាស្ត្រទី១-កម្មវិធីទី២៖ ការពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារ ក្នុងនោះរួមមានចង្កោមសកម្មភាព និងសូចនាករគន្លឹះរបស់ក្រសួងការងារ បានលើកឡើងពីការលើកកម្ពស់យន្តការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់សេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ។ ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ក្រសួងការងារ បានកំណត់នូវមាតិកាស្តីពីសេវាការងារ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថាក្រសួងការងារ បានរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨។ លោករដ្ឋមន្រ្តីបានបន្ថែមថា ផែនការយុទ្ធសាស្រ្តនេះគឺដោយបាន អនុលោមតាមសូចនាករ...